ផ្ទុះការចាប់អារម្មណ៍ខ្លាំង ទៅនឹងផ្សោតពណ៌ផ្កាឈូក ដែលលេចឡើងនៅខេត្តកំពត

News-&-Entertainment-

ថ្មីៗនេះ ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពត និងអង្គការអភិរក្សធនធានសមុទ្រកម្ពុជា (MCC) បានរកឃើញហ្វូងផ្សោតពណ៌ផ្កាឈូក (Pink Dolphin) ប្រមាណ១៥ ទៅ២០ក្បាល នៅខេត្តកំព។

ដែលក្នុងនោះ លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត កាលពីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពត និងអង្គការអភិរក្សធនធានសមុទ្រកម្ពុជា (MCC) បានរកឃើញហ្វូងផ្សោតពណ៌ផ្កាឈូក (Pink Dolphin) ប្រមាណ១៥ ទៅ២០ក្បាល នៅខេត្តកំពត ដោយផ្សោតទាំងអស់នេះមានអាយុប្រមាណ ២០ឆ្នាំហើយ។

បន្ថែមពីនេះ លោកនាយខណ្ឌ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជានេសាទ ចូលរួមថែរក្សាការពារធនធានកម្រទាំងនេះទាំងអស់គ្នា ហើយភ្លាមៗបន្ទាប់ពីរូបភាព និងប្រភពព័ត៍មានបានផ្សព្វផ្សាយ ប្រជាជនខ្មែរជាច្រើន ក៏បានសម្តែងការរំភើបចិត្ត និងបានបញ្ចេញមតិថា សត្វផ្សោយនេះពិតជាខ្ចូតគួរឲ្យស្រឡាញ់ណាស់។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង