កាលពីថ្ងៃទី 1 ខែសីហា Park Myung Soo បានបង្កើតការភ្ញាក់ផ្អើលមួយ នៅពេលដែលលោកបានលើកឡើងនៅក្នុងកម្មវិធីវិទ្យុថា “ខ្ញុំបានលឺថា G-Dragon នឹងត្រលប់មកវិញនៅខែតុលាខាងមុខនេះ” ។

ជាមួយគ្នានេះដែរ ដោយសារតែទំនាក់ទំនងជិតស្និទ្ធរបស់ Park Myung Soo ជាមួយ G-Dragonក្នុងកម្មវិធី “Infinite Challenge” ការបង្ហើបដំណឹងរបស់ Park Myung Soo ធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងច្រើន ហើយបានបញ្ចេញមតិថា ការបង្ហើបដំណឹងមុនក្នុងនាមជាអ្នកស្និទ្ធិស្នាល ជាការធ្វើឱ្យខូចសក្ដានុពលសម្រាប់ការត្រលប់មកវិញរបស់ G-Dragon ។

យ៉ាងណាមិញ ជាការឆ្លើយតប អ្នកតំណាងមកពីក្រុមហ៊ុន Galaxy Corporation របស់ G-Dragon បានបំភ្លឺថា “មិនទាន់មានពេលវេលាជាក់លាក់ណាមួយដែលបានកំណត់សម្រាប់ការត្រលប់មកវិញរបស់ G-Dragon នៅឡើយទេ។

ទន្ទឹមនឹងនេះ អ្នកតំណាងរូបនេះបានបន្ថែមថា “ថ្វីត្បិតតែមិនទាន់កំណត់ពេលវេលាជាក់លាក់ណាមួយ ប៉ុន្តែ G-Dragon នឹងComeback នៅឆមាសទីពីរនៃឆ្នាំនេះ ហើយនឹងចេញអាល់ប៊ុមថ្មីមុនដាច់ឆ្នាំនេះផងដែរ។
ប្រភព ៖ Soompi