ចំពោះអ្នកនិយមតាមដានវិស័យបរវរកញ្ញា និងបុរសឯកនៅកម្ពុជាប្រាកដជារំភើបខ្លាំងនៅពេលបានដឹងពីកម្មវិធីជំនួប Fan របស់ CIM ដែលមានបវរកញ្ញា និងបុរសឯកចូលរួមក្នុងថ្ងៃ Christmas នេះ។

កម្មវីធីដ៏អស្ចារ្យនេះនឹងប្រព្រឹត្តទៅនៅថ្ងៃ ២៥ ធ្នូ ២០២២ នាវេលាម៉ោង ៦ដល់ម៉ោង ៨យប់ ក្នុងផ្សារទំនើបអូឡាំព្យា ដែលត្រូវនឹងថ្ងៃ Christmas តែម្ដង។ អ្វីដែលកាន់តែធ្វើឲ្យ fan fan រំជួលចិត្តនោះគឺវត្តមាននៃបវរកញ្ញា និងបុរសឯកជាច្រើនដួង ដែលសុទ្ធតែជាតំណាងឲ្យប្រទេសកម្ពុជាចូលរួមការប្រកួតលើឆាកអន្តរជាតិនាពេលកន្លងមក ដែលមានដូចជាកញ្ញា Dam SopheakSindy ដែលតំណាងឲ្យ Miss Glamour Look Cambodia 2022, កញ្ញា លន់ គីមហេង តំណាងឲ្យ MISS COSMOWORLD CAMBODIA 2022, កញ្ញា Chea Charany ដែលតំំណាងឲ្យ MISS International CAMBODIA 2022, លោក Chear Raymond តំណាងឲ្យ Mister Glam Humanity 2022 និងលោក Eat Bunchhat ដែលតំណាងឲ្យ Mister International Cambodia 2022 និងបវរកញ្ញា និងបុរសឯកជាច្រើនរូបទៀត។

ក្នុងជំនួបFan របស់ CIM នេះផងដែរ យើងក៏ឃើញមានម្ចាស់ឧបត្ថម្ភកម្មវិធីជាច្រើនចូលរួមដែលជាអ្នកជួយជ្រោមជ្រែងយ៉ាងសកម្មដល់បវរកញ្ញា និងបុរសឯកកម្ពុជាយើងក្នុងការប្រកួតនាពេលកន្លងមក។ ដូច្នេះសម្រាប់អ្នកដែលមានឱកាសក្នុងការចូលរួមកម្មវិធីដ៏រំភើបនេះមិនគួររំលងនោះទេ ព្រោះអ្នកនឹងមានឱកាសជួប Idol ក្នុងដួងចិត្ត ផ្តិតយករូបភាព និងរីករាយជាមួយបរិយាកាសជួបជុំយ៉ាងសប្បាយរីករាយមុនពេលឆ្នាំថ្មីចូលមកដល់៕
