ឃឿន ប៉ូលីកា និង ឌៀប សុហ្វៀរ៉ា កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកនិយមតាមដានវិស័យបរវរកញ្ញានៅកម្ពុជា។ ឃឿន ប៉ូលីកា ត្រឹមតែ១៤ឆ្នាំ បានតំណាងឲ្យ Miss PreTeen International 2023 ចំណែក ឌៀប សុហ្វៀរ៉ា តំណាងឲ្យLittle Miss Junior Idol World 2023 ដែលបានចេញទៅប្រកួតនៅប្រទេសថៃ។


ក្មេងស្រីទាំង២រូបនេះបានកំពុងធ្វើឲ្យអ្នកគាំទ្រកម្ពុជា រំភើប និងមានមោទនភាពជាខ្លាំងក្រោយ ឃឿន ប៉ូលីកាគ្រងមកុដ Miss PreTeen International 2023 និង ឌៀប សុហ្វៀរ៉ាទទួលបានមកុដលំដាប់រងទី២ Little Miss Junior Idol World 2023 មួយទៀត។


នេះជារឿងដ៏រំភើប និងអស្ចារ្យមួយដែលកម្ពុជាទទួលបាននាដើមឆ្នាំ២០២៣នេះ ហើយវាក៏ជាសបញ្ជាក់ថាក្មេងៗជំនាន់ក្រោយដែលជាទំពាំងស្នងឬស្សីពិតជាមានសមត្ថភាព ទេពកោសល្យ ក្លាហានគួរឲ្យសរសើរពិតមែន។



បញ្ចេញមតិយោបល់