JENNIE សមាជិកក្រុម BLACKPINK សម្រេចបានជោគជ័យថ្មីមួយទៀត នៅលើ Spotify ជាមួយនឹងបទ “One Of The Girls” របស់នាងដែលជាការសហការគ្នាជាមួយ The Weeknd និង Lily-Rose Depp ។ បទចម្រៀងនេះទទួលបានការស្ទ្រីមចំនួន 1 ពាន់លានដង ហើយជាបទចម្រៀងដំបូងរបស់ជាតារាចម្រៀងស្រីទោលកូរ៉េដំបូងគេ ដែលឈានដល់សមិទ្ធិផលនេះនៅលើ Spotify ។
ក្នុងនោះ វាត្រូវចំណាយពេល 376 ថ្ងៃ ដើម្បីសម្រេចបាននូវសមិទ្ធិផលដ៏សំខាន់នេះ ដូច្នេះលើសពីមិត្តជាទីស្រឡាញ់របស់នាង Lisa បទ Money ដែលចំណាយពេល 739 ថ្ងៃ និងក្រុមរបស់នាងផ្ទាល់ BLACKPINK សម្រាប់បទ How You Like That ដែលចំណាយពេល 1,356 ថ្ងៃ ។
កំណត់ត្រាដែលកំណត់ដោយ Jennie មិនបញ្ចប់នៅទីនោះទេ ចាប់តាំងពីបទ One Of The Girls ដែលជាការជោគជ័យមកគឺ វាបានក្លាយទៅជា Only Soundtrack ដែលបានចេញផ្សាយក្នុងឆ្នាំ 2023 ដែលមានការ streams លើសពី 1 Billion នៅលើ Spotify និង Most Stream OST by a K-pop act នៅក្នុងប្រវត្តិសាស្ត្រ។
ដូច្នេះឥឡូវនេះ Jennie Lisa Jungkook និង Jimin គឺជាតារាចម្រៀងទោលរបស់ K-pop តែមួយគត់ ដែលមានបទចម្រៀងយ៉ាងហោចណាស់មួយបទ ដែលមានចំនួនអ្នក Stream ចំនួន 1 Billion នៅលើ Spotify ។
ប្រភព៖ Allkpop