ដូចមនុស្សជាច្រើនបានដឹង និងស្គាល់រួចមកហើយ តារា Influencer ប្រុសស្រីល្បីទាំងពីរគឺ ស្រីនា និងវិសាល ដែលតែងតែផលិតវីដេអូទាក់ទងនឹងសម្រស់ Vlog និងចែករំលែកចំណេះដឹងផ្សេងៗ។

ហើយកាលពីមុន អ្នកទាំងពីរបានធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលស្ងាត់ៗក៏លេចលឺដំណឹងថា អ្នកទាំងពីភ្ជាក់ពាក្យជាមួយគ្នា បន្ទាប់ពីទាក់ទងគ្នាបែប Private អស់មួយរយៈ ហើយពេលនោះ អ្នកគាំទ្រ និងមហាជននាំគ្នា ជូនពរនិងសរសើដល់ Influencer ទាំងពីយ៉ាងកោះករ ព្រោះភាពសមគ្នាមិនត្រឹមតែរូបសម្រស់ ថែមទាំងចំណេះដឹងថែមទៀត។

ជាក់ស្តែង កាលពីម្សិលមិញនេះ ស្រីនា ទើបតែបង្ហោះរូបប៉ុន្មានសន្លឹក រួមជាមួយនឹង Caption យ៉ាងផ្អែមល្ហែមទៅកាន់គូដណ្តឹងថា “I found my soulmate that accept every part of me Happy 1 year anniversary as fiancée
”។

ជាថ្មីម្តងទៀត អ្នកគាំទ្រស្រឡាំងកាំងព្រោះ ការភ្ជាក់ពាក្យរបស់ស្រីនា និងវិសាល ហាក់ដូចជាទើបតែពីម្សិលមិញសោះ បែជាកន្លងទៅមួយឆ្នាំបាត់ទៅហើយ តែមិនចាំយូរគ្រប់គ្នាក៏នាំគ្នាសាទរ ពួកគេទាំងពីរម្តងទៀត ព្រមទាំងទន្ទឹងចាំមើលថា តើពេលណាតារា Influencer ទាំងពីរនឹងដឹកដៃគ្នាចូលរោងការផងដែរ។
