មកដឹងពីទម្រង់ចិញ្ចើម ដែលអាចប្រាប់ពីវាសនារបស់អ្នកបាន

Vachana-Website-News-&-Entertainment-Ad

ចំណុចមួយនៃផ្ទៃមុខរបស់អ្នក ដែលអាចជួយលើកសម្រស់របស់អ្នកបានយ៉ាងអស្ចារ្យនោះគឺ ទម្រង់នៃចិញ្ចើម ហើយជាការពិតមនុស្សម្នាក់ៗ មានជម្រង់មុខ និងទម្រង់ចិញ្ចើមខុសៗគ្នា ដូច្នេះទម្រង់ចិញ្ចើមនេះក៏អាចប្រាប់ពី ជោគវាសនាខុសៗគ្នា ពេលអនាគតរបស់មនុស្សម្នាក់ៗបានផងដែរ។

ក្នុងនោះ តាមការទស្សទាយន៍របស់ហោរាសាស្ត្រជាច្រើន បានពន្យល់អត្ថន័យនីមួយៗ របស់ទម្រង់នៃរោមចិញ្ចើមទាំងនេះ អំពីជោគវាសនារបស់មនុស្សម្នាក់ៗ ថាអ្នកអាចក្លាយជាអ្នកមាន រឺជាមនុស្សបែបណាផងដែរ ហើយដើម្បីជ្រាបច្បាស់ សូមអានការរៀបរាប់ពីអត្ថន័យរបស់វាខាងក្រោម។

១. ទម្រង់ចិញ្ចើមដែលកោង

តាមការទស្សទាយន៍ ប្រសិនបើនរណាម្នាក់មានចិញ្ចើមកោងរាងមូលនោះ គឺជាសញ្ញាបង្ហាញថាពួកគេជាមនុស្សដែលមានចិត្តល្អ ហើយពួកគេតែងតែគិតអំពី តម្រូវការរបស់អ្នកដទៃជាមុន ជាមួយគ្នានេះនៅពេលដែលពួកគេធ្វើការសម្រេចចិត្តអ្វីមួយ ពួកគេតែងគិតដល់ប្រយោជន៍រួមជាធំ។

២. ទម្រង់ចិញ្ចើមដែលត្រង់

ប្រសិនបើនរណាម្នាក់មានចិញ្ចើមត្រង់ មានន័យថាពួកគេជាមនុស្សមានភាពវៃឆ្លាត ពួកគេចេះរិះគិតពីវិធីដែលអាចធ្វើឲ្យពួកគេទទួលបាន ភាពជោគជ័យបានឆាប់រហ័ស បន្ថែមពីនេះពួកគេក៏ជាមនុស្សដែល មានការគិតបានច្បាស់លាស់ក្នុងពេលធ្វើអ្វីមួយ និងមានភាពម៉ឺងម៉ាត់មិនធ្វេសប្រហែសដូចគ្នា។

៣. ទម្រង់ចិញ្ចើមដែលខ្ពស់

ចំពោះមនុស្សដែលមានទម្រង់រោមចិញ្ចើមខ្ពស់ ភាគច្រើនពួកគេធ្វើការសម្រេចចិត្ត តាមអារម្មណ៍របស់ពួកគេ  ពោលជាមនុស្សដែលប្រើអារម្មណ៍ជាងប្រើខួរក្បាល ម៉្យាងវិញទៀតពួកគេឆាប់មានប្រតិកម្មណាស់ ប្រសិនបើមានអ្វីមួយប៉ះពាល់ដល់អារម្មណ៍របស់ពួកគេ ពួកគេនឹងបង្ហាញវាចេញមកភ្លាមៗ។

៤. ទម្រង់ចិញ្ចើមដែលក្រាស់

សម្រាប់មនុស្សដែលមានទម្រង់ចិញ្ចើមក្រាស់ ភាគច្រើនពួកគេធ្វើការសំរេចចិត្តបានយ៉ាងល្អ ពួកគេមានទំនុកចិត្តលើខ្លួនឯង ហើយពួកគេក៏ជាមនុស្សដែលមានភាពមានភាពឆ្លាតវៃ មានទំនួតខុសត្រូវខ្ពស់ នៅពេលពួកគេធ្វើអ្វីមួយ។

ច្បាស់ណាស់ថា ការទស្សទាយពិតជាមិនបានត្រឹមត្រូវទាំងអស់នោះទេ តែយ៉ាងណាមិញវាក៏អាចនឹងត្រឹមត្រូវភាគច្រើនផងដែរ ដូច្នេះសូមអានដោយការពិចារណា។

ប្រភព ៖ byrdie

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង