មកស្គាល់ម្ចាស់បទដែលមានមនោសញ្ចេតនាខ្លាំង (Born to die ) ល្បីតាំងពី ១០ ឆ្នាំមុន រហូតដល់សតវត្សទី 21  

Vachana-Website-News-LUMEN-Ad-7

Elizabeth Woolridge Grant ដែលត្រូវបានគេស្គាល់ថាជា Lana Del Rey កើតថ្ងៃទី 21 ខែមិថុនា ឆ្នាំ 1985 គឺជាតារាចម្រៀង និងជាអ្នកនិពន្ធបទចម្រៀងជនជាតិអាមេរិកដែលមានឥទ្ធិពលមួយរូបក្នុងសតវត្សទី ២១ ។  

ជាមួយគ្នានេះដែរ  បទចម្រៀងនីមួយៗរបស់តារាស្រីរូបនេះ ត្រូវបានគេលើកមកនិយាយជាញឹកញាប់ក្នុងវប្បធម៌ប៉ុបសហសម័យ និង Americana នៅទសវត្សរ៍ឆ្នាំ 1950-1970។

អ្វីដែលកាន់តែពិសេសនោះគឺ បទភ្លេង និង បទចម្រៀងរបស់នាងត្រូវបានគេកត់សម្គាល់ថាជា បទដែលដាក់មនោសញ្ចេតនាខ្ពស់ បទដាក់ពេលមានសោកនាដកម្មដ៏អាថ៌កំបាំង និងជាបទដែលពោរពេញដោយទុក្ខសោករួមទាំងភាពរំជួលចិត្តនៅក្នុងបទភ្លេងនោះផងដែរ។ 

លើសពីនេះ នៅសតវត្សទី 21 Lana Del Rey ត្រូវបានគេចាត់ទុកថាជា អ្នកចម្រៀង និង អ្នកនិពន្ធទំនុកច្រៀងដែលមានឥទ្ធិពលបំផុតទូទាំងពិភពលោក ដោយមានការទទួលស្គាល់ខ្លាំងដោយសារតែបទ  Born To Die ដែលបានទទួលការគាំទ្រអស់រយៈពេល ១០ ឆ្នាំមកហើយ។

ទន្ទឹមនឹងនេះ នាងក៏ជាសិល្បការនីដែលទទួលពានរង្វាន់ជាច្រើន រួមមានពានរង្វាន់ MTV Video Music Awards ពានរង្វាន់ MTV Europe Music Awards ពានរង្វាន់ Brit Awards ពានរង្វាន់ Billboard Women in Music និងពានរង្វាន់ Satellite Award បន្ថែមពីលើនេះ ពានរង្វាន់ Grammy Awards  និងពានរង្វាន់ Golden Globe នាងក៏ទទួលបានផងដែរ។

ប្រែសម្រួលអត្ថបទដោយ Sovannphalika

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង