មនុស្សស្រី ដើរលេងច្រើន​មិនមែនអត់​ប្រយោជន៍​ទេ តែទទួលបានមេរៀនជីវិតច្រើន

travel th

ធ្លាប់ឭឃ្លា «កុំដើរអី ខ្លួនឯងស្រីទេ»ដែរអត់?តែការពិតមនុស្សស្រី ដើរលេងទទួលបាន មេរៀនជីវិតច្រើនណាស់៖

១. ស្វែងរកខ្លួនឯងឃើញកាន់ទេច្បាស់៖ ដើរកាន់តែច្រើន ខ្ញុំក៏ចាប់ផ្ដើម ដឹងថាខ្លួនឯង ជាមនុស្សបែបណា ចូលចិត្តអ្វីខ្លាំងជាងគេ ហើយចង់ធ្វើអ្វីជាងគេ។

២. ក្លាហាន និងរឹងមាំជាងមុន៖ ដើរកាន់តែច្រើនភាពភ័យខ្លាច ភាពខ្មាសអៀន ខ្ញុំក៏ជ្រុះបាត់ ម្ដងបន្តិចៗ រហូតខ្ញុំដឹងថាខ្ញុំពិតជារឹងមាំជាង លែងភ័យខ្លាចដូចមុន។

៣. ឯករាជ្យជាងមុន៖ ខ្ញុំអាចធ្វើអ្វីដោយខ្លួនឯងច្រើនជាងមុន ចេះចាត់ចែង​ដំណើរ​ជីវិតខ្លួនឯង​ច្រើនជាងមុន ហើយចេះសម្រេច​ចិត្តច្រើនជាងដោយសារ​តែការដើរលេងនោះ។

៤. ស្គាល់រសជាតិជីវិតច្រើនជាងមុន៖ ជួបមនុស្សកាន់តែច្រើន ខ្ញុំក៏ស្គាល់​ជីវិតដែល​ខ្ញុំមិនធ្លាប់​ស្គាល់ពីមុន។ ខ្ញុំក៏ឃើញពិភពលោកច្រើនជាងមុន ខ្ញុំយល់ពីស្ថានភាពជីវិតខ្លួនឯងច្រើនជាងមុន ថាខ្លួនឯងនៅត្រឹមកម្រិតណា ហើយអ្នកផ្សេងនៅត្រឹមកម្រិតណា។

៥. ចេះដោះស្រាយបញ្ហាច្រើនជាងបង្កើតបញ្ហា៖ ដើរលេងធ្វើឲ្យខ្ញុំឆ្លាតជាងមុន ព្រោះខួរក្បាលខ្ញុំចាប់ផ្ដើមចេះដោះស្រាយបញ្ហាចំពោះមុខដែលខ្ញុំជួប ព្រោះវាមិនមែនស្មុគ ហើយង្កើតបញ្ហាឲ្យខ្លួនរហូតនោះទេ។

៦. សុខភាពផ្លូវចិត្តកាន់តែល្អ៖ រាល់ពេលដែលខ្ញុំដើរខ្ញុំសប្បាយចិត្ត អារម្មណ៍ខ្ញុំល្អ ដូច្នេះខ្ញុំក៏ចាប់ផ្ដើមគិតថាជីវិតនេះ មិនមែនគួរឲ្យធុញដូចមុនទេ តែវាជាការរុករកដ៏អស្ចារ្យ។អ្វីក៏ដោយមិនមែនមានតែមនុស្សប្រុសឯណាដែលអាចចាប់យកបាន សំខាន់យើងចូលចិត្តវា ហើយយើងហ៊ានធ្វើឲ្យវាកើតឡើង ព្រោះមនុស្សស្រីដែលអាចដើរទៅកន្លែងដែលខ្លួនឯងប្រាថា្នគឺពិតជាអស្ចារ្យ៕

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង