មានទាំងសម្រស់ មានទាំងទ្រព្យសម្បត្តិ! មកស្គាល់ មហាសេដ្ឋី​វ័យ​ក្មេង​បំផុត​ទាំង 6 លើ​ពិភពលោក ក្នុងឆ្នាំ ២០២៤

Vachana-Websiteb--News-LUMEN-Ad

Livia Voigt : មានអាយុ ១៩ឆ្នាំ ជនជាតិ ប្រេស៊ីល  គឺជាម្ចាស់ភាគហ៊ុនដ៏ធំបំផុតមួយផលិតម៉ូទ័រអេឡិចត្រិចធំបំផុតនៅអាមេរិកឡាទីន។ មានទ្រព្យសម្បត្តិ ត្រូវបានគេ ប៉ាន់ប្រមាណថាមានចំនួនប្រហែល 6 ពាន់លានដុល្លារក្នុងឆ្នាំ 2022។

Clemente Del Vecchio : អាយុ ២០ឆ្នាំ ជនជាតិ អ៊ីតាលី ស្ថិតនៅលំដាប់ទីពីរក្នុងបញ្ជីមហាសេដ្ឋីវ័យក្មេងបំផុតទាំងដប់នៅលើពិភពលោក។ ក្រោយពី ឪពុកបានទទួលម.រ.ណ.ភាព Clemente Del Vecchio ទទួលបានទ្រព្យសម្បត្តិមហាសាល និង ភាគរយនៅក្នុងក្រុមហ៊ុនជាច្រើនផងដែរ។ មានទ្រព្យសម្បត្តិប្រហែល ៤.៦ ពាន់លានដុល្លារ។

Kim Jung-youn : អាយុ ២០ឆ្នាំ ជនជាតិ កូរ៉េខាងត្បូង ជាម្ចាស់ក្រុមហ៊ុន និង កាន់កាប់ប្រហែល 18 ភាគរយនៃ NXC ដែលជាក្រុមហ៊ុនហ្គេមអនឡាញដ៏ធំបំផុត Nexon។ មានទ្រព្យសម្បត្តិប្រហែល ១.៦ ពាន់លានដុល្លារ។

Kevin David Lehmann: អាយុ ២១ឆ្នាំ ជនជាតិ អាល្លឺម៉ង់ មានភាគហ៊ុន 50 ភាគរយនៅក្នុងហាងឱសថរបស់ប្រទេសអាល្លឺម៉ង់ dm (Drogerie Markt) ជាមួយនឹងប្រាក់ចំណូលប្រចាំឆ្នាំប្រហែល 14 ពាន់លានដុល្លារ។ ក្នុងឆ្នាំ ២០២៤ មានទ្រព្យសម្បត្តិប្រហែល ៣.១ ពាន់លានដុល្លារ។

Remi Dassault : អាយុ ២៣ ឆ្នាំ ជនជាតិ បារាំង មានទ្រព្យសម្បត្តិប្រហែល ២.១ ពាន់លានដុល្លារ ដែលបានមកពីក្រុមហ៊ុន Dassault Aviation ដែលជាក្រុមហ៊ុនអាកាសចរណ៍បារាំងដែលគេស្គាល់ដំបូងថា ក្រុមហ៊ុនផលិតយន្តហោះចម្បាំងកំឡុងសង្គ្រាមលោកលើកទី 1។ គ្រួសារ Dassault មានចម្ការទំពាំងបាយជូរជាច្រើន ក្រុមហ៊ុនអាកាសចរណ៍ឯកជន និងអ្នកបោះពុម្ពផ្សាយព័ត៌មានប្រចាំថ្ងៃ ។

Zahan Mistry: អាយុ ២៥ ឆ្នាំ ជនជាតិ អៀរឡង់ ទទួលមរតកភាគហ៊ុន 18.4 ភាគរយនៅក្នុង Tata Sons។  បច្ចុប្បន្នមានទ្រព្យសម្បតិ្តប្រហែល ៤.៧ ពាន់លានដុល្លារ ហើយបានកាន់កាប់ក្រុមហ៊ុនសំណង់ និងវិស្វកម្មឯកជនក្នុងតម្លៃ 850 លានដុល្លារ។

មហាសេដ្ឋីវ័យក្មេងទាំង ៦ រូបនេះហើយ ដែលកើតមកលើកំនរមាសប្រាក់ដែលនឹងទទួលបានទ្រព្យសម្បត្តិជាច្រើនមហាសាល ថែមទាំងមានរូបរាងយ៉ាងស្រស់ស្អាត ទាក់ទាញខ្សែផ្នែក និង ការចាប់អារម្មណ៍ពីមនុស្សគ្រប់គ្នាមិនស្ទើរទេ។

ប្រភព ៖ Forbes India

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង