កាដូដ៏ធំសម្រាប់ឆ្នាំ ២០២៣ នេះធ្វើឲ្យ Benjamin Yuen and Bowie Cheung សប្បាយចិត្តជាខ្លាំង ព្រមទាំងចែករំលែកសារអរគុណខ្លះៗ លើបណ្តាញសង្គមរបស់ខ្លួនដោយរីករាយថែមទៀត។ លើសពីនេះ Benjamin សរសេរពីទស្សនៈរបស់កូនប្រុស
យ៉ាងជ្រាលជ្រៅដូចខាងក្រោម ៖

“ថ្ងៃទី 17 ខែវិច្ឆិកា ឆ្នាំ 2023- ទីបំផុតខ្ញុំបានឃើញប៉ា និងម៉ាក់ហើយ!
“ម៉ាក់រំជួលចិត្តណាស់ពេលឮខ្ញុំស្រែក ហើយម៉ាក់បានយំជាច្រើនម៉ោង ចំណែកប៉ាបាននៅក្បែរម៉ាក់គ្រប់ពេល ដោយមិនហ៊ានចេញទៅណាឆ្ងាយ និងបានកត់ត្រាដំណើរការសម្រាលទាំងមូលដោយរីករាយថែមទៀតផង។ ជាពិសេស នៅពេលប៉ាកំពុងកាត់ទងផ្ចិតរបស់ខ្ញុំ ខ្ញុំមិនអាចទន្ទឹងក្នុងការរង់ចាំបើកភ្នែកឃើញពួកគាត់បានទេ។

សម្រាប់ដំណើរការសម្រាលទាំងមូល សូមអរគុណលោកវេជ្ជបណ្ឌិត Cheung មកពីនាយកដ្ឋានសម្ភព និងរោគស្ត្រីសម្រាប់វិជ្ជាជីវៈរបស់ពួកគេ នឹងធ្វើឱ្យប៉ា និងម៉ាក់របស់ខ្ញុំ មានអារម្មណ៍ទុកចិត្តក្នុងពេលពិនិត្យផ្ទៃពោះមុនពេលសម្រាល។ រីឯមុខរបួសក្រោយសម្រាលរបស់ម៉ាក់ គឺមិនសូវឈឺទេ ហើយគាត់អាចក្រោកពីដំណេកបានយ៉ាងឆាប់រហ័ស។

សូមអរគុណ លោកវេជ្ជបណ្ឌិត Chan មកពីនាយកដ្ឋានថ្នាំស្ពឹក។ ទោះបីជាសរសៃរបស់ម៉ាក់តូចចង្អៀតក៏ដោយ ក៏គាត់នៅតែអាចជួយចាក់ថ្នាំស្ពឹកឲ្យម៉ាក់បានយ៉ាងលឿន។ សូមអរគុណដល់លោកវេជ្ជបណ្ឌិត Yeung មកពីនាយកដ្ឋានកុមារ ដែលបានមើលថែខ្ញុំយ៉ាងយកចិត្តទុកដាក់នៅពេលដែលខ្ញុំបានចូលមកក្នុងពិភពលោកមួយនេះ ។ សូមអរគុណដល់គិលានុបដ្ឋាយិកា Ruby និងគិលានុបដ្ឋាយិកាផ្សេងទៀតទាំងអស់ ដែលបានមើលថែខ្ញុំ និងបំពេញតម្រូវការ ទាំងផ្លូវកាយ និងផ្លូវចិត្តរបស់ម៉ាក់ខ្ញុំដោយអត់ធ្មត់។

មិនតែប៉ុណ្ណោះ គិលានុបដ្ឋាយិកា ក៏បានបង្រៀនម៉ាក់ពីរបៀបចិញ្ចឹម និងមើលថែខ្ញុំ អស់ពីចិត្តផងដែរ។ ចុងក្រោយ ខ្ញុំសូម អរគុណចំពោះ អ្នកទាំងអស់គ្នាសម្រាប់ការស្រលាញ់ មើលថែ និងជូនពរល្អៗដល់ខ្ញុំជាច្រើន។ ខ្ញុំមកនេះ ដើម្បីនិយាយអរគុណសម្រាប់ទឹកចិត្តអ្នកទាំងអស់គ្នា ហើយខ្ញុំរំភើបណាស់ដែលមានវត្តមានក្នុងគ្រួសារមួយនេះ។
ប្រភព ៖ jaynestar.com
កែសម្រួលដោយ ៖ Sovannphalika