មុននេះបន្តិច តារាស្រី Daa Dao ទើបតែបង្ហោះរូបភាពជាច្រើនរូប ភ្ជាប់ជាមួយនឹង Caption ថា “ខ្ញុំពិតជាមានកិត្តិយសណាស់ដែលត្រូវបានអញ្ជើញដោយ Flynow Bangkok ឱ្យចូលរួមក្នុងកម្មវិធីដើរបង្ហាញម៉ូតដ៏ពិសេសនេះ Bangkok International Fashion Week”។

អ្វីដែលកាន់តែពិសេសនោះគឺ តារាស្រីរូបនេះបានចូលរួមកម្មវិធីបង្ហាញម៉ូតនេះ ក្នុងឈុតសម្លៀកបំពាក់ ដែលស្រស់ស្អាតស៊ិចស៊ីឥតខ្ចោះ រួមមានអាវពណ៌សខើច និងខោពណ៌ដូចគ្នា បន្ថែមជាមួយក្រវ៉ាត់ក ស្រោមដៃ និងការបូបពណ៌ខ្មៅ សាកសមឥតខ្ចោះជាមួយនឹងស្ទាយសក់ និងការផាត់មុខរបស់នាង។

មិនតែប៉ុណ្ណោះ Daa Dao ក៏បានថតរូបជាច្រើនសន្លឹកពីក្នុងកម្មវិធី មិនថាម្នាក់ឯង ឬជាមួយតារាៗល្បីៗជាច្រើន បង្ហាញពីភាពលេចធ្លោរបស់នាងផងដែរ។



បញ្ចេញមតិយោបល់