មិនទុកយូរ ពេលនេះ Kim Soo Hyun និង Lim Nayoung បដិសេធពាក្យចចាមអារ៉ាមថា មានទំនាក់ទំនងស្នេហា

Vachana-Website-News-LUMEN-Ad-5

កាលពីថ្ងៃទី 10 ខែមិថុនា (ម៉ោងក្នុងស្រុក) ប្រព័ន្ធផ្សព្វផ្សាយបរទេសបានរាយការណ៍អំពីពាក្យចចាមអារ៉ាមពីទំនាក់ទំនងស្នេហារវាង Kim Soo Hyun និង Lim Nayoung ។

គួរបញ្ជាក់ថា អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចូល​រួម​ក្នុង​មហោស្រព​តន្ត្រី​អេឡិចត្រូនិក Ultra Korea កាល​ពី​ថ្ងៃ​ទី ៧ ខែ​មិថុនាកន្លងទៅនេះ ដោយមាន​រូបថត​មួយ​សន្លឹក​បង្ហាញ​ពី Kim Soo Hyun ខ្សឹប​ប្រាប់ Lim Nayoung ផងដែរ។

ជាមួយនឹងការឆ្លើយតបនឹងពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហា ទីភ្នាក់ងារ GOLDMEDALIST របស់ Kim Soo Hyun បានចែករំលែកថា “វាមិនមែនជាការពិតទេ វាគ្រាន់តែជាការប៉ាន់ស្មានរបស់អ្នកគាំទ្រប៉ុណ្ណោះ” ។

ទន្ទឹមនឹងនេះផងដែរ ទីភ្នាក់ងារ MASK STUDIO របស់ Lim Nayoung ក៏បានបញ្ជាក់បន្ថែមថា “អ្នកទាំងពីរបានជួបគ្នាដោយចៃដន្យ មិនមានការណាត់ជួបគ្នាទុកជាមុនឡើយ។

មួយវិញទៀត ដោយសារតែកន្លែង​ប្រកួត​មាន​សំឡេង​រំខាន​ខ្លាំង ទើប​ពួកគេ​មិន​អាច​និយាយ​គ្នា​បាន ដូច្នេះ​ហើយទើប​ពួកគេ​ត្រូវ​ខ្សឹប​ដាក់​ត្រចៀក​គ្នាបែបនេះ” ។

ប្រភព ៖

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង