មិនធម្មតាក្នុងការប្រកួត Master Chef សប្តាហ៍ទី ៦ មានមុខម្ហូប “សម្លមរកត” ដែលដកស្រង់ចេញពីសៀវភៅ”សោយ” របស់ Chef ណាក់ 

Vachana-Wegbsite-News-LUMEN-Ad

កាន់តែប្លែកជាងរដូវកាលមុនៗ គ្រាន់តែចូលដល់សប្តាហ៍ទី ៦ សោះ កម្មវិធី Master Chef Cambodia បានយកមុខម្ហូបខ្មែរមួយប្រភេទមកឲ្យបេក្ខភាពចម្អិនតាម ដោយប្រាប់ពីគ្រឿងផ្សំ និង របៀបធ្វើយ៉ាងលម្អិតនៅក្នុងសៀវភៅនោះ។ 

គួរបញ្ជាក់ផងដែរ មុខម្ហូប “សម្លមរកត” ដែលជាមុខម្ហូបដកស្រង់ចេញពីសៀវភៅ”សោយ” របស់ Chef ណាក់ (សាយ រតនៈ) គឺបានធ្វើឲ្យបងប្អូនស្គាល់កាន់តែច្បាស់ពីម្ហូបខ្មែរ និង បង្ហាញពីស្នាដៃរបស់កូនខ្មែរដែលបានចងក្រងសៀវភៅសោយឡើង ហើយថែមទាំងបានឈ្នះពានរង្វាន់ជាសៀវភៅធ្វើម្ហូបដែលល្អបំផុតលើពិភពលោកផងដែរ។  

ដូច្នេះហើយ ការចម្អិន “សម្លមរកត” នេះក៏បានញ៉ាំងឲ្យកម្មវិធីកាន់តែជក់ចិត្ត និង ល្អមើលមិនធម្មតា ពិតជាធ្វើឲ្យបងប្អូនកាន់តែភ្លឺភ្នែកថា ប្រទេសខ្មែរជាប្រទេសមួយដែលចម្អិនម្ហូបខ្មែរមានរសជាតិឆ្ងាញ់ជាងគេ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង