ថ្មីៗនេះ Jennie សមាជិកក្រុម BLACKPINK បានបង្ហាញខ្លួនជាលើកដំបូង នៅក្នុងកម្មវិធីបង្ហាញម៉ូដ JACQUEMUS កាលពីថ្ងៃទី 10 ខែមិថុនា។
ខណៈពេលដែលអ្នកនិយមលេងអ៊ីនធើណែតជាច្រើន មានការស្ងើចសរសើរចំពោះសម្រស់ដ៏ឆើតឆាយរបស់នាង តែក៏នៅតែមានអ្នកខ្លះបានរិះគន់ ចំពោះការដើរម៉ូដរបស់នាងដូចគ្នា។ ជាពិសេស អ្នកខ្លះបាននិយាយថា ការដើរលើផ្លូវ RunWay របស់នាងដើរយឺតពេក និងឆ្គងជាដើម។ ពួកគេក៏ជឿដែរថា នាងគួរតែត្រូវបានគេបង្រៀនឱ្យដើរបានល្អជាងមុន។
ទោះបីជាយ៉ាងណា តារាចម្រៀងស្រីទោល Jessi បានចំណាយពេលមួយភ្លែត ដើម្បីឆ្លើយតបទៅនឹងអ្នកដែលបានរិះគន់ Jennie ដោយ Jessi នាងបាននិយាយថា Jennie មើលទៅឆើតឆាយ និងគ្មានកំហុស ហើយអ្នកដែលស្អប់ និងរិះគន់នាងគួរតែរកអ្វីដែលប្រសើរជាងដើម្បីធ្វើ។
នៅក្នុងការប្រៀបធៀបរវាង Jennie និងតារាបង្ហាញម៉ូតអាជីព វាជាការងាយស្រួលក្នុងការឃើញ Jennie បង្កើតស្ទីលដើរយឺត និងស្រស់ឆើតឆាយ ដែលម៉ូដែលទាំងអស់បានបង្ហាញនៅក្នុងកម្មវិធី។ ហើយអ្នកគាំទ្រពិតជារំភើបចិត្តពេលឃើញ Jessi ចូលទៅការពារ Jennie បែបនេះ។
ប្រភព៖ Koreaboo