មិនប្រកាន់ Natalie Tong បើកចំហរ ការថតរឿងឲ្យដៃគូប្រកួតប្រជែងរបស់ TVB

Vachana-Website-News-Entertainment-Ad-4

ចាប់តាំងពីចាកចេញពី TVB ក្នុងខែកញ្ញា ឆ្នាំ 2022 ទិន្នផលការថតរឿងរបស់ Natalie Tong បានធ្លាក់ចុះយ៉ាងខ្លាំង។ យ៉ាងណាមិញ ​រឿង The Invisiblesគឺជារឿងចុងក្រោយរបស់នាងមុនពេលចាកចេញពី TVB ដែលនាងបានសម្តែងជា ​តួឯកស្រី​ គឺ​ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកទស្សនា។

យ៉ាង​ណា​ក៏​ដោយ នាងនៅតែ សប្បាយចិត្តចំពោះ​សេរីភាព ​ក្នុង​ការ​ជ្រើសរើស​ប្រភេទ​ការងារដែលនាងចូលចិត្ត។ បន្ទាប់មក Natalie បញ្ចេញមតិថា នាងបានសម្របខ្លួនបានល្អបន្ទាប់ពីការចាកចេញនោះ។ លើសពីនេះ  Natalie បាននិយាយថា “ខ្ញុំជាប្រភេទមនុស្សដែលអាចមើលថែខ្លួនឯងបាន ហើយ ខ្ញុំ​ច្បាស់​ណាស់​អំពី​អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ”។

ក្នុងពេលនោះដែរ មានពាក្យចចាមអារ៉ាមថា Gordon Lam នឹងត្រលប់មក TVB វិញក្នុងនាមជានាយកប្រតិបត្តិក្នុងក្រុមផលិតកម្ម។ ហើយលោកបានសួរថា តើនាងចាប់អារម្មណ៍ក្នុងការវិលត្រឡប់មក TVB វិញដើម្បីថតរឿងភាគទេ?  Natalie បានឆ្លើយថា “ខ្ញុំមានអារម្មណ៍ថាតារាសម្តែងមិនគួរដាក់កម្រិតខ្លួនឯងនៅកន្លែងតែមួយទេ ព្រោះតារាសម្តែងទាំងអស់ តែងតែជ្រើសរើសដោយផ្អែកលើការផលិតរឿង។

ក្រោយមកមានសំណួរមួយលើកសួរនាងថា តើនាងប្រកាន់ទេ ក្នុងការបើកចំហការថតរឿង ឱ្យដៃគូប្រកួតប្រជែងរបស់ TVB គឺ  ViuTV?? ?  Natalie បានឆ្លើយថានាងមិនប្រកាន់ទេដរាបណាតួនាទីនេះសមរម្យសម្រាប់នាង។ ហើយនាងបន្តទៀតថាបានទទួលរឿងខ្លះ ប៉ុន្តែហើយកំពុងគិតយ៉ាងប្រុងប្រយ័ត្នអំពីទម្រង់ដើម្បីបង្ហាញទៅដល់អ្នកទស្សនា។

ជាចុងក្រោយ ការបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍មួយ សម្រាប់អង្គការសប្បុរសធម៌ដែលផ្តោតលើការផ្តល់ការអប់រំដល់យុវជននៅទូទាំងពិភពលោក  Natalie បានស្រក់ទឹកភ្នែកនៅពេលរៀបរាប់ដំណើរកម្សាន្តទៅកាន់ប្រទេសបង់ក្លាដែស ដែលក្មេងស្រីវ័យក្មេងម្នាក់មានគោលដៅដ៏ច្បាស់លាស់មួយ ហើយដឹងថាការអប់រំនឹងផ្លាស់ប្តូរជីវិតរបស់នាងបែបណាខ្លះ ។ ពេលនោះ Natalie បាននិយាយថា “ខ្ញុំមានអារម្មណ៍ ស្តាយក្រោយ និងខ្មាស់អៀន ចំពោះការលះបង់ឱកាសដែលមានសម្រាប់ខ្ញុំ។ កាល​ខ្ញុំ​នៅ​ជា​សិស្ស ខ្ញុំ​ខ្ជិល​ណាស់មិន​ចង់​ក្រោក​ទៅសាលារៀនទេ ហើយពេល​ខ្ញុំ​រៀន​នៅ​វិទ្យាល័យ ខ្ញុំបាន​បោះបង់​ការ​សិក្សា​ដោយសារ​បញ្ហា​គ្រួសារ ហើយ​មាន​អារម្មណ៍​ថា  ​ក្នុង​ការ​រក​ប្រាក់​ជាជម្រើសល្អរបស់ខ្ញុំនៅ​ពេល​នោះ»។

តែទោះជា Natalie Tong មិនបានសម្តែងក្នុងរឿង TVB ទៀត Admin សង្ឃឹមថា អ្នកទាំងអស់គ្នានៅតែគាំទ្រនាង ព្រោះមានរឿងល្អៗមើលជាច្រើនដែល Natalie បានសម្តែងយ៉ាងល្អដោយគ្មានចំណុចខ្វះខាត។

ប្រភព៖ Jaynestar.com

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង