មុខម្ហូបទាំង៤យ៉ាង ដែលនាំសំណាង និងប្រជាជនខ្មែរនិយមធ្វើសម្រាប់រៀបចំក្នុងពីធីបុណ្យចូលឆ្នាំចិន

Vachana-Website-News-Entertainment-copy

 ជិតដល់ចូលឆ្នាំចិនហើយ នៅតែអត់ទាន់ដឹងថាត្រូវធ្វើម្ហូបអីខ្លះមែនហេ៎? តោះថ្ងៃនេះ វចនា​ នឹងណែនាំពីមុខម្ហូបមួយចំនួនដែលឆ្ងាញ់ហើយថែមទាំងមានហុងស៊ុយល្អ និងពេញនិយមសម្រាប់ពិធីបុណ្យប្រពៃណីចិនថែមទៀតផង។

១ ត្រីចំហុយទឹកស៊ីអុីវ

វាជាមុខម្ហូបម្យ៉ាងដែលសាមញ្ញសម្រាប់ប្រជាជនខ្មែរ ប៉ុន្តែជាមុខម្ហូបប្រពៃណីរបស់ជនជាតិចិនដែលមានន័យថា ការកើនឡើងនៃ  ភាពរុងរឿង ម្យ៉ាងទៀតវាងាយស្រួលធ្វើនឹងចំណេញពេលទៀតផង។

 ២ ឆាមីដុំឬល្ពៅ

គឺជាម្ហូបឆាមួយទូទៅដែលងាយស្រួលធ្វើ និងចំណេញពេលវេលា ។​វាថែមទាំងមានអត្ថន័យថា អាយុវែង មានសុភមង្គលបានយូរអង្វែងដែលជាទំនៀមទម្លាប់នៃការសែនម្ហូបសម្រាប់បុណ្យចូលឆ្នាំចិន។

៣ នំប៉ាវចិន( គាវ )

ជានំគេតែងតែរៀបក្នុងពិធីបុណ្យចូលឆ្នាំចិន ព្រោះជានំដែលទ្រព្យហូរចូល នង លុយកាក់សម្រាប់មនុស្សគ្រប់រូប។ រីឯអត្ថន័យចំពោះប្រជាជនចិនវិញ មានន័យថា គឺជាទ្រព្យសម្បត្តិ ព្រោះវាមានរូបរាងដូចដុំមាសទើបពួកគេនិយមដាក់ក្នុងពិធីសែនដើម្បីទទួលបានមាសច្រើនជារៀងរាល់ឆ្នាំ។

៤. ជ្រូកខ្វៃ

ជាគ្រឿងសំណែនម្យ៉ាងដែលពេញនិយមខ្លាំងសម្រាប់ប្រជាជនខ្មែរ ព្រោះន័យរបស់វាគឺជាការរកស៊ីមានបាន លុយហូរចូលដូចទឹក មានសេចក្តីសុខ មានភាពរីកចម្រើនទៅមុខ នឹង  មានលាភសក្ការៈបន្តបន្ទាប់។

ចង់បានលាភសក្ការៈល្អ ខ្ពស់ លលុយហូរចូលដូចទឹក និងសំណាងល្អពេញមួយឆ្នាំ កុំភ្លេចរបស់ទាំង៤មុខនេះ ព្រោះជាម្ហូបដែលនិយមមានក្នុងពិធីសែនចិនរបស់ប្រជាជនខ្មែរយើង តែ Admin សុំអត់ដាក់សម្លចាបឆាយទេ ព្រោះអត់ណែនាំក៏នឹកឃើញខ្លួនឯងដែរ។
បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង