យើងបានដឹងហើយថា បច្ចុប្បន្នតារាសម្តែងហុងកុង Charmaine Sheh កំពុងជោគជ័យយ៉ាងខ្លាំងក្នុងអាជីពជាតារាសម្តែង និងបានក្លាយជាតារាសម្តែងស្រីជួរមុខ ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីអ្នកគាំទ្រមិនថានៅចិនហុងកុង ចិនដីគោក និង តំបន់អាស៊ីឡើយ។
យ៉ាងណាមិញ មុនពេលឈានដល់ចំនុចដ៏ជោគជ័យទាំងនេះ តារាស្រីវ័យ ៤៩ឆ្នាំរូបនេះ ប្រឈមមុខនឹងការលំបាក និង លះបង់មិនតិចទេ។ ទាំងអស់នេះ ជាចំណុចខ្លះៗដែល Charmaine Sheh បង្ហើបនៅក្នុងកម្មវិធីជជែកពិភាក្សារបស់ប្រទេសចិន Shining Talks ៖
បន្ទាប់ពីបានជាប់ចំណាត់ថ្នាក់លេខ 3 ក្នុងការប្រលងបវរកញ្ញាហុងកុងឆ្នាំ 1997 មក តារាសម្តែង Chamain Sheh បានចុះកុងត្រាជាមួយទូរទស្សន៍ TVB ភ្លាម ប៉ុន្តែផ្លូវទៅភាពជាតារាមិនមែនជាការដើរលេងក្នុងឧទ្យានទេ វាពិបាកណាស់នៅពេលដែលយើងទើបតែបោះជំហានដំបូង។
លើសពីនេះ ក្នុងកំឡុងពេលថតរឿងដំបូងៗ តារាស្រីជួរមុខរូបនេះ មិនបានគេងរហូតដល់ 5 ថ្ងៃ ដែលធ្វើឲ្យនាងបិះស្លា.ប់ ជាហេតុធ្វើឲ្យនាងរឹងមាំ និង អាចឆ្លងកាត់ការលំបាកបន្តទៀត។
បន្ថែមពីនេះទៀត ក្នុងកំឡុងពេលសម្តែងក្នុងរឿង Line Walker តារាស្រីរូបនេះក៏មានការស្រកទម្ងន់ ធ្វើឲ្យរាងកាយមើលទៅស្គម និង មានភាពតានតឹង ព្រោះ ដំណើរការថតរឿងមួយនេះ គឺពិបាកណាស់ហើយ ខ្ញុំក៏មិនធ្លាប់សម្តែងឈុតឆាកច្រើនបែបនេះពីមុនទេ” ប៉ុន្តែទោះជាយ៉ាងណា Chamain Sheh នៅតែសម្តែងបានល្អ និង ធ្វើឲ្យមនុស្សជាច្រើនស្គាល់នាងកាន់តែខ្លាំងផងដែរ។
ទន្ទឹមនឹងនេះ ក្នុងកំឡុងពេលថតរឿង The Queen Of News តារាស្រីរូបនេះក៏បានរបួសកជើងផងដែរ នៅពេលដែលមានប្លង់ថតកន្លែងដែលរត់ទៅសម្ភាសន៍នៅកន្លែងកើតហេតុដែលយើងបានឃើញក្នុងរឿង។
ទាំងអស់នេះ គ្រាន់តែជាចំណុចខ្លះៗ ដែលតារាស្រីរូបនេះធ្លាប់បានបង្ហើបនៅក្នុងកម្មវិធីជជែកកម្សាន្ត ប៉ុន្តែមានចំណុចលំបាកជាច្រើនទៀតដែល Charmaine Sheh មិនបានបង្ហើបឲ្យអ្នកគាំទ្រដឹង។