មូលហេតុខ្លះៗ ដែលអ្នកគួរតែមើលរឿង’Tiger Mom Blues’ឬ អ្នកម្តាយខ្លា

Vachana-Website-News6-Entertainment-Ad-copy

រឿងអ្នកម្តាយខ្លាបានចាក់បញ្ចាំងឡើងវិញក្នុង Channel TVB Drama Cambodia ដូចនេះហើយ ហេតុផលខ្លះៗដែលអ្នកគួរតែមើលរឿងភាគមួយនេះ ៖ 

រឿងនេះជារឿងភាគហុងកុងដែលនិយាយអំពីម្តាយដែលតឹងរ៉ឹងខ្លាំងចំពោះគ្រួសាររបស់នាង ជាពិសេសចំពោះកូនស្រីទាំងពីររបស់នាង ដោយព្យាយាមគ្រប់មធ្យោបាយដើម្បីគ្រប់គ្រង និងសម្រេចចិត្តសម្រាប់ពួកគេនៅក្នុងអ្វីគ្រប់យ៉ាង មិនថាទាំងការសិក្សា មិនថាទាំងរឿងអនាគត។ 

ក្នុងរឿងនេះ ពិតជាឆ្លុះបញ្ចាំងដល់ឪពុកម្តាយភាគច្រើននាពេលបច្ចុប្បន្ននេះផងដែរ ដោយដោយឪពុកម្តាយមួយចំនួនមិនបានផ្តល់សេរីភាពបន្តិចដល់កូនឡើយ ក្នុងការសម្រេចចិត្តធ្វើអ្វីមួយដោយខ្លួនឯង នេះហើយជាកត្តាដែលអាចជះឥទ្ធិពល ដល់ការលូតលាស់របស់កូនៗនៅពេលអនាគតបាន។ 

ម្យ៉ាងទៀត ការចិញ្ចឹមបីបាច់របស់ម្តាយ ប្រាកដជាចង់ឲ្យកូនរបស់ខ្លួនល្អ ប៉ុន្តែប្រសិនបើស្ថិតក្នុងស្ថានភាពមួយដែលតឹងតែងជ្រុល នោះប្រកដជានាំឲ្យពួកគេកាន់តេមានសម្ពាធបន្ថែមតែប៉ុណ្ណោះ។ ទោះបីជាយ៉ាងណា រឿងនេះក៏វាបានឲ្យយើងដឹងថា គ្មានឪពុកម្តាយណាមិនស្រឡាញ់កូនរបស់ខ្លួនឯង និងចង់ឲ្យពួកគេមានអនាគតល្អឡើយ។  

ជាចុងក្រោយ នៅក្នុងគ្រួសារមួយ មិនថាប្តីប្រពន្ធ កូនៗតែងតែអាចទាស់ទែងពាក្យសម្តីចំពោះគ្នាជាមិនផុតឡើយ ប៉ុន្តែក៏ការបារម្ភរបស់ឪពុកម្តាយចំពោះកូនៗតែងតែមានជានិច្ច ដូច្នេះមិនថា របៀបចិញ្ចឹមកូន និង បង្រៀនកូនតឹងរ៉ឹងបែបណា ក៏ក្នុងនោះតែងតែបង្កប់នូវការស្រឡាញ់មួយដ៏កក់ក្តៅ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង