មេរៀនជីវិតដែលអ្នកគួរតែរៀនពី Selena Gomez

News-&-Entertainment--Recovered

ដូចមនុស្សជាច្រើនបានដឹងរួចមកហើយថា Selena Gomez ចូលក្នុងសង្គមសិល្បៈតាំងពីក្មេងមកម្លេះ ដូច្នេះនាងតែងតែទទួលបានសម្ពាធជាច្រើន តែតារាស្រីរូបនេះមិនដែលចុះចាញ់នោះទេ ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Selena បានបំផុសគំនិត និងបង្រៀនអ្នកគាំទ្រ នូវរឿងជាច្រើនអំពីជីវិត។

ខាងក្រោមនេះគឺជាមេរៀនជីវិតមួយចំនួន ដែលអ្នកគួរតែរៀនពី Selena Gomez ៖

1. ត្រូវស្រលាញ់​ខ្លូ​នឯង និងគិតពីខ្លួនឯងមុនគេជានិច្ច

បន្ទាប់ពីទំនាក់ទំនងជាសាធារណៈ និងការបែកបាក់ជាមួយអតីតមិត្តប្រុសរបស់នាង Justin Bieber មក Selena បានបើកចំហអំពីការតស៊ូរបស់នាង ជាមួយនឹងការទទួលយកខ្លួនឯង និងការស្រលាញ់ខ្លួនឯងអំឡុងពេលទំនាក់ទំនង និងក្រោយពេលបែកបាក់គ្នា នៅក្នុងបទសម្ភាសន៍ឆ្នាំ 2014 ជាមួយ Ryan Seacrest Selena បាននិយាយថា “ខ្ញុំបានរៀនពីរបៀបស្រលាញ់ខ្លួនឯងជាមុនសិន ហើយ​មិន​ត្រឹម​តែ​ក្នុង​ទំនាក់​ទំនង​ទេ  តែគឺសម្រាប់ជីវិត​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំតែម្តង។

2. យកភាពសប្បុរស មកប្រឈមនឹងអ្នកដែលស្អប់

Selena តែងតែព្យាយាម​ក្នុង​ការ​ដោះស្រាយ​ជាមួយ​មនុស្ស​គិតអវិជ្ចមាន ​មិន​ថា​តាម​អ៊ីនធឺណិត ដោយផ្ទាល់ នាងព្យាយាមឥតឈប់ឈរ ដើម្បីកុំឱ្យរឿងទាំងនោះរំខាននាង មិនតែប៉ុណ្ណោះ Selena ក៏បានព្យាយាមបង្រៀនអ្នកគាំទ្ររបស់នាងឱ្យមានចិត្តល្អ ដូចនៅក្នុង​បទ​ចម្រៀង​មួយ​ដែល​ចេញ​ក្នុង​អាល់ប៊ុម​ Revival របស់នាង​និយាយ​ថា ការ​ប្រយុទ្ធ​នឹង​កំហឹង​មិន​ដែល​មានផលវិជ្ចមាននោះទេ ដូច្នេះមានតែការតាំងចិត្តឲ្យល្អ ធ្វើតែអំពើរល្អគឺគ្រប់គ្រាន់ហើយ ភាពសប្បុរសនឹងយកឈ្នះមនុស្សទាំងនោះ។

3. ភាពរឹងមាំ

រឿងមួយទៀតដែល ពិតជាគឲ្យកោតសរសើរចំពោះ Selena Gomez គឺថា នាងតែងទែបើកចំហចំពោះការតស៊ូរបស់នាង ជាមួយនឹងសុខភាពផ្លូវចិត្ត ដែលកាលពីឆ្នាំ 2016 នាង​បាន​លាតត្រដាង​ថា នាង​បាន​នឹង​កំពុង​ប្រឈម​នឹង​ការ​ភ័យ​ស្លន់ស្លោ និង​ជំងឺ​ធ្លាក់​ទឹកចិត្ត តែ Selena មិនបានចុះចាញ់ នាងបានចំណាយ​ពេល​ប៉ុន្មាន​ខែ​សម្រាប់​ខ្លួន​នាង ហើយក្រោយពេលដែលនាងសះស្បើយ Selena ក៏បានផ្តល់សុន្ទរកថា ​ផ្តល់​ក្តី​សង្ឃឹម​ដល់​មនុស្ស​ដែល​កំពុង​ជួប​ការ​លំបាក ឲ្យរឹងមាំ និងចេះតស៊ូ។

4. អ្នកអាចឆ្លងកាត់ការខូចចិត្តបាន

ទំនាក់ទំនងរបស់ Selena និងការខូចចិត្តដ៏ឈឺចាប់របស់នាងជាមួយ Justin Bieber ត្រូវបានបង្ហាញជាសាធារណៈយ៉ាងគក្រឹកគក្រឹងកាលពីឆ្នាំ 2013 និង 2014 ប៉ុន្តែ Selena ក៏ចង់ផ្តល់អំណាចដល់មនុស្សស្រីផ្សេងទៀត ដែលអាចនឹងឆ្លងកាត់ស្ថានភាពស្រដៀងគ្នានេះផងដែរ។ នៅក្នុងបទសម្ភាសន៍ឆ្នាំ 2014 ជាមួយ Ryan Seacrest Selena ក៏បានបង្ហាញថា ជីវិតតែងតែមានជួបនិងមានការបែក ទោះជាយ៉ាងណាក៏ដោយត្រូវតែរឹងមាំ និងមានក្តីសង្ឃឹម។

លើសពីនេះ ប៉ុន្មានឆ្នាំចុងក្រោយនេះ Selena Gomez បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើន និងមានមេរៀនជាច្រើនដល់អ្នកគាំទ្រ ហើយនាងបើកចំហយ៉ាងខ្លាំង អំពីមេរៀនទាំងនោះជាមួយអ្នកគាំទ្ររបស់នាង តាមរយៈការប្រឈមមុខនឹងទុក្ខលំបាក ការបំផុសគំនិតផ្សេងៗ។

ប្រភព៖ fusfoo

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង