កាលពីម្សិលមិញនេះ ទូរទស្សន៍ @CCTV 1 ដ៏ធំនៅសាធារណរដ្ឋប្រជាមានិតចិន បានចាក់ផ្សាយការសម្តែងដ៏អស្ចារ្យរបស់ព្រះនាងតូចជេននា ដែលព្រះនាងច្រៀង និងនាំយកប្រាសាទអង្គរទៅបង្ហាញនៅលើឆាកអន្តរជាតិ យ៉ាងអស្ចារ្យ។

មិនតែប៉ុណ្ណោះ ព្រះនាងក៏បានបង្ហោះវីដេអូនៃការសម្តែង រួមជាមួយនឹង Caption ថា “ខ្ញុំមានមោទកភាពណាស់ ដែលបានបង្ហាញវត្ថមានក្នុងឆាកទូរទស្សន៍ @CCTV 1 ដ៏ធំនៅសាធារណរដ្ឋប្រជាមានិតចិន ក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរ និងបកស្រាយចម្រៀងខ្មែរបទ មាគ៌ាអង្គរ ដោយមានការរាំរបាំដ៏ពិសេសអស្ចារ្យពីសាលារបាំនរោត្តមបុប្ផាទេវី ក្រោមព្រះកិច្ចដឹកនាំរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេសូ។ ទន្ទឹមនិងនេះ ខ្ញុំក៏បានបកស្រាយចម្រៀងជាភាសាចិនជាមួយកុមារាកុមារីជនជាតិចិនដ៏ឆ្លាតវៃ និងស្អាតៗផងដែរ។”





បញ្ចេញមតិយោបល់