ថ្មីៗនេះ អ្នកនិយមលេងអ៊ីនធើណែតមានការភ្ញាក់ផ្អើលខ្លាំង ចំពោះម៉ូដសក់របស់ក្រុមតារាប្រុស DXMON ស្ថិតនៅក្រោមផលិតកម្ម NV Entertainment ដែលទើបតែបង្ហាញខ្លួនលើឆាកដំបូងរបស់ពួកគេ នៅថ្ងៃទី 9 ខែធ្នូនៅឯ 2023 Genie Music Festival ហើយគ្រោងនឹងបង្ហាញខ្លួនជាផ្លូវការ នៅក្នុងខែមករា 2024 ខាងមុខ។

ក្នុងនោះ សមាជិកដែលលេងម៉ូដសក់ ធ្វើឱ្យអ្នកលេងអ៊ីនធើណែតមានការភ្ញាក់ផ្អើលគឺ Jo និង Hee ដែល Jo មានម៉ូតសក់ពណ៌ក្រហមភ្លឺនិងបះឡើងទៅលើស្រួចៗ ចំណែកឯ Hee គឺមានសក់ប្រាស្មាពណ៌ខៀវភ្លឺផងដែរ។

ហើយបន្ទាប់ពីរូបភាពរបស់ពួកគេ បានបង្ហោះនៅលើអ៊ីនធើណែត មានមនុស្សច្រើនបានសម្តែងការតក់ស្លុត ប៉ុន្តែយ៉ាងណាមិញក៏មានអ្នកផ្សេងទៀតចាប់អារម្មណ៍ ជាមួយនឹងទង្វើដ៏ក្លាហានរបស់ពួកគេ ដោយបានសរសើរ Jo សម្រាប់សមត្ថភាពរបស់លោក ជាមួយនឹងរូបរាងដ៏សង្ហាផងដែរ។




ប្រភព៖ Allkpop
បញ្ចេញមតិយោបល់