យក Idol អត់បាន យកអ្នកមុខដូច Idol ក៏បាន! តារា​ស្រី​ដ៏​ល្បី​ម្នាក់ទម្លាយថា នាងកំពុងណាត់ជួបអ្នកស្រដៀងនឹង V

Entertainments-LUMEN

កាលពីថ្ងៃទី 2 ខែកក្កដា កន្លងទៅ Seo Yu Ri បានប្រកាសនៅលើ Instagram របស់នាងថា នាងបានណាត់ជួបអ្នកថ្មី។ តារា​ស្រី​រូប​នេះ​ក៏​បាន​បង្ហើប​ថា ​ដៃ​គូ​ថ្មី​របស់​នាង​ស្រដៀង​នឹង V សមាជិក​ក្រុម BTS “បុរស​ដែល​ខ្ញុំ​កំពុង​ណាត់​ជួប ​គឺ​ស្រដៀង​នឹង V បន្តិច” ។

ក្នុងនោះគេបានដឹងផងដែរថា Seo Yu Ri បាននិយាយអំពីការលែងលះ របស់នាងជាសាធារណៈ។ តារាសម្តែងរូបនេះបានលែងលះអ្នកដឹកនាំរឿង Choi Byeong Gil កាលពីដើមឆ្នាំនេះ។ នាងបានបន្តថា “ខ្ញុំហត់ហើយ ប៉ុន្តែកុំបារម្ភ ខ្ញុំនឹងរស់នៅបានល្អ។ ខ្ញុំ​នឹង​រក្សា​មនុស្ស​ល្អ​នៅ​ជុំវិញ​ខ្លួន​ខ្ញុំ ហើយ​រស់​នៅ​ដោយ​រីករាយ ពេល​ធ្វើ​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ មិនថាអ្នកណានិយាយអ្វីនោះទេ” ។

ដូច្នេះសរុបសេចក្តីមក តារាស្រីរូបនេះពេលនេះកំពុងតែ ព្យាយាមព្យាបាលផ្លូវចិត្តជាមនុស្សល្អៗ ដែលនាងស្រឡាញ់ និងមានរូបរាងស្រដៀងទៅនឹង V សមាជិក្រុម BTS។

ប្រភព៖​ Koreaboo

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង