រន្ធត់ណាស់ ! តួសម្តែងរឿង “Pirates Of the Caribbean” Tamayo Perry បាត់បង់ជីវិតដោយសារតែត្រីឆ្លាមខាំ

Vachana-Website-News-LUMEN-Ad-13

តារាសម្តែង Tamayo Perry ជាអ្នកបង្រៀនជិះស្គី និង ជាអ្នកការពារសុវត្ថិភាពនៅសមុទ្រ បានទទួលម.រ.ណ.ភាព បន្ទាប់ពីការវាយប្រហារដោយត្រីឆ្លាមជាច្រើនដងពេលកំពុងជិះស្គី។

បន្ថែមពីនេះ បើយោងតាមសេវាវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់ Honolulu បានរាយការណ៍ថា រាងកាយរបស់តារាប្រុសរូបនេះ ហាក់ដូចជាទទួលរងនូវការខាំរបស់ត្រីឆ្លាម យ៉ាងធ្ងន់ធ្ងរនៅ Oahu ក្នុងរដ្ឋ Hawaii ក្បែរកោះ Goat កាលពីថ្ងៃអាទិត្យ ទី 23 ខែមិថុនា។

យ៉ាងណាមិញ យោងតាមសារព័ត៌មាន Sky News សាក្សីម្នាក់ដែលបានឃើញហេតុការណ៍នេះ ហើយបានជូនដំណឹងដល់សេវាសង្គ្រោះបន្ទាន់ភ្លាមៗ។ បន្ទាប់ពីមន្ត្រី​បាន​ទៅដល់​កន្លែងកើតហេតុ ហើយ​បាន​នាំ Tamayo Perry ​​ឡើងច្រាំងវិញ ប៉ុន្តែ​ជាអកុសលលោក​ត្រូវបាន​ប្រកាសថា គាត់​ស្លា.ប់​នៅលើ​ឆ្នេរ​។

ជាចុងក្រោយ បន្ទាប់ពីការស្លាប់របស់តារាសម្តែងរូបនេះ មន្ត្រីសន្តិសុខមហាសមុទ្រ ក៏បានបង្ហោះការព្រមានអំពីត្រីឆ្លាមនៅក្នុងតំបន់ឲ្យគ្រប់គ្នាមានការប្រុងប្រយ័ត្នឲ្យមែនទែនជៀសវាងការកើតហេតុអាក្រក់បែបនេះ។
ប្រភព​ ៖ Sky News

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង