តើអ្នកចូលចិត្តមើលរឿងភាគកូរ៉េទេ? ជាការប្រសើរណាស់ ក្នុងអត្ថបទនេះនឹងបង្ហាញពីរឿងភាគកូរ៉េទាំង ៧ ដែលទទួលបានប្រជាប្រិយភាពពីអ្នកទស្សនា បញ្ជាក់ថាជារឿងភាគល្អមើលបំផុតដែលអ្នកមិនគួររំលង ៖
១. Descendants of the Sun
First Aired: 2016
Episodes: 16
Directors: Lee Eung-bok and Baek Sang-hoon
Descendants of the Sun គឺជារឿងដែលទទួលបានការចាប់អារម្មណ៍ខ្លាំងនៅពេលដែលវាបានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ជាលើកដំបូង។ ម្យ៉ាងទៀត នេះជារឿងមនោសញ្ចេតនា រវាងក្រុមគ្រូពេទ្យ និង អង្គភាពកងកម្លាំងពិសេសនេះ គឺមានការវាយតម្លៃលើសពី 40% ហើយវាបានឈ្នះពានរង្វាន់រឿងភាគ KBS ជាច្រើនផងដែរ។

២. My Love from the Star
First Aired: 2013
Episodes: 21
Director: Jang Tae-yoo
My love from the star ជារឿងមួយដែលបាន ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលនៅពេលចាកផ្សាយមិនត្រឹមតែប្រទេសកូរ៉េប៉ុណ្ណោះទេ។ ម្យ៉ាងទៀត សាច់រឿងនេះ បង្ហាញពីបុរសម្នាក់មានអំណាចពិសេសដែលបានជាប់នៅលើផែនដីជាច្រើនសតវត្សមកហើយ ដើម្បីរកវិធីត្រឡប់ទៅភពរបស់ខ្លួនវិញ ប៉ុន្តែរឿងដែលនឹកស្មានមិនដល់នោះគឺ ខ្លួនបានលង់ស្រឡាញ់តារាស្រីល្បីម្នាក់ដែលជាតួឯកស្រីនៅក្នុងសាច់រឿងនេះ។

៣. The Heirs
First Aired: 2013
Episodes: 20
Directors: Kang Shin-hyo and Boo Sung-chul|
The Heirs គឺជារឿងមនោសញ្ចេតនាមួយ ដែលរៀបរាប់ពីគូស្នេហ៍យុវវ័យមួយដែលមានវណ្ណៈខុសគ្នា។ លើសពីនេះ សាច់រឿងបានបង្ហាញថា Kim Tan គឺជាអ្នកស្នងមរតករបស់ Empire Group ចំណែកឯតួស្រីគឺជាកូនអ្នកធ្វើការក្នុងផ្ទះរបស់តួប្រុស ដែលធ្វើឲ្យស្នេហារបស់ពួកគេកាន់តែស្មុគស្មាញលើសដើម។

៤. Strong Woman Do Bong Soon
First Aired: 2017
Episodes: 16
Director: Lee Hyung-min
សាច់រឿងបង្ហាញថា Do Bong Soon ហាក់ដូចជា នារីទន់ជ្រាយ និងធម្មតា ប៉ុន្តែតាមពិតនាងគឺជានារីម្នាក់ដែលមានអំណាចខ្លាំងពូកែ ដោយសមាជិកនារីក្នុងគ្រួសាររបស់នាងគឺទទួលបានទាំងអស់។

៥. Pinocchio
First Aired: 2014
Episodes: 20
Directors: Jo Soo-won and Shin Seung-woo
ក្រោយពីទស្សនារឿងនេះហើយ អ្នកអាចនឹងស្មានមិនដល់ទេ ព្រោះសាច់រឿងបានបង្ហាញពី គ្រួសារមួយបានត្រូវអ្នកព័ត៌មានចោទប្រកាន់ និង ប្រើប្រាស់ចំណងជើង ក្លែងក្លាយដែលបំភាន់ទស្សនិកជនឲ្យយល់ច្រឡំ។

៦. City Hunter
First Aired: 2011
Episodes: 20
Director: Jin Hyuk
City Hunter ដែលសាច់រឿងបង្ហាញពី អត្តសញ្ញាណសម្ងាត់របស់ Lee Yoon Sung ដែលជាបុរសម្នាក់ដែលមានគោលបំណងតែមួយគត់ក្នុងជីវិតគឺចង់សងសឹកអ្នកដែលបានសម្លាប់ឪពុករបស់គាត់ជាច្រើនឆ្នាំមុន។

៧. Doctor Stranger
First Aired: 2014
Episodes: 20
Directors: Jin Hyuk and Hong Jong-chan
Doctor Stranger ដែលសាច់រឿងបង្ហាញពីជនជាតិកូរ៉េខាងត្បូងម្នាក់ដែលធំធាត់នៅប្រទេសកូរ៉េខាងជើង បន្ទាប់ពីឪពុករបស់គាត់ត្រូវបានបង្ខំឱ្យទៅកូរ៉េខាងជើងដើម្បីវះកាត់ឲ្យអ្នកដឹកនាំនៃប្រទេសនោះ។ ក្រោយមក គាត់បានបណ្តុះបណ្តាលឱ្យក្លាយជាវេជ្ជបណ្ឌិតដ៏ប៉ិនប្រសប់នៅក្នុងប្រទេសកូរ៉េខាងជើង ហើយក្រោយមកបានរត់ទៅកូរ៉េខាងត្បូងក្នុងគោលបំណងរស់នៅឱ្យកាន់តែប្រសើរឡើងជាមួយគូស្នេហ៍របស់ខ្លួន។

K-drama ខាងលើនេះ គឺជារឿងដែលពេញនិយមបំផុតជួយឲ្យអ្នករំសាយអារម្មណ៍ ព្រមទាំងចូលរួមសម្តែងដោយតារាប្រុស និង តារាស្រី ល្បីៗ ព្រមទាំងមានមន្តស្នេហ៍ថែមទៀតផង។ លើសពីនេះ សាច់រឿងបានបង្ហាញទិដ្ឋភាពទូទៅរបស់សង្គម និង បញ្ចូលទាំង មនោសញ្ចេតនា កំប្លែង និង ជីវិតស្នេហារបស់តួអង្គនីមួយៗ។