រំភើបណាស់! ក្រោយឃើញរូបភាព Cambodian national team ចូលរួមពិធីបើកការប្រកួតកីឡាអូឡាំពិក២០២៤ នៅប៉ារីស

Entertainments-LUMEN

Cambodian national team បានធ្វើដំណើរទៅចូលរួមពិធីបើកការប្រកួតកីឡាអូឡាំពិក ក្នុងទីក្រុងប៉ារីស ឆ្នាំ ២០២៤ នៅលើដងទន្លេ Seine កណ្តាលទីក្រុងប៉ារីស ប្រទេសបារាំង។

ក្នុងនោះក្រុមជម្រើសជាតិកម្ពុជា មានអត្តពលិកចំនួន ៣ រូប ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិកនេះ ដែលមាមដូចជា៖

_កីឡាករអត្តពលកម្ម ឈុន ប៊ុនថន ម្ចាស់មេដាយមាសស៊ីហ្គេម២០២៣

_ Antoine de Lapparent

_កីឡាការិនីហែលទឹក សាក់ប៊ុន អប្សរា។

មិនតែប៉ុណ្ណោះ ក្នុងចំណោមរូបថត ៤២ សន្លឹកស្តីពីពិធីបើកកីឡាអូឡាំពិក Paris 2024 កាសែត Le Figaro ដាក់រូបថតមួយសន្លឹកនិយាយពីគណប្រតិភូកម្ពុជាផងដែរ ដោយថែមអត្ថាធិប្បាយពីទូករបស់កីឡាករកម្ពុជាថា “Petit mais Joli” ( តូចតែល្អស្រស់ )។

គួររំលឹកផងដែរថា ចំពោះពិធីបើកកីឡាអូឡាំពិកលើកនេះ គឺជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ដែលនឹងប្រព្រិត្តឡើងក្រៅពហុកីឡាដ្ឋាន ប្រារព្ធឡើងតាមដងទន្លេសែន ដោយតម្រូវឲ្យអត្តពលិក និងប្រតិភូប្រទេសចូលរួមទាំងអស់ ជិះទូកចំនួនជិត១០០គ្រឿង ដើម្បីដង្ហែក្បួន។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង