រំភើបណាស់! តារាល្បីប៉ះគ្នាក្នុងរឿង​បែប​មនោសញ្ចេតនា Thriller ថ្មីខាងមុខ

Vachana-Wbebsite-Entertainments-LUMEN-Ad

ថ្មីៗនេះ ស៊េរីដើមរបស់ TVING “Dear X” បានបង្ហាញក្រុមតួសម្តែងដែលធ្វើឲ្យអ្នកគាំទ្ររំពឹងទុកយ៉ាងខ្លាំងពី Idol របស់ពួកគេសម្តែងប៉ះគ្នានាពេលខាងមុខ។

លើសពីនេះ នៅថ្ងៃទី 8 ខែសីហា “Dear X” បានប្រកាសឈ្មោះតួអង្គដែលចាប់ដៃគ្នាសម្តែងនៅក្នុងរឿងនេះមានដូចជា Kim Yoo Jung, Kim Young Dae, Kim Do Hoon និង Lee Yul Eum ដែលជាតួឯកក្នុងរឿងមួយនេះ។

ជាមួយគ្នានេះដែរ ផ្អែកលើ webtoon រឿង “Dear X” Kim Yoo Jung នឹង​សម្តែង​ជា Baek Ah Jin ដែលជាតួអង្គតារា​សម្ដែង​កំពូល​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ដែល​លាក់​ធម្មជាតិ​ដ៏​ឃោរឃៅ​ពី​ក្រោយ​មុខ​ដ៏​ស្រស់​ស្អាត​របស់​នាង។

Kim Young Dae នឹង​ដើរតួ​ជា Yoon Joon Seo បុរស​ម្នាក់​ដែល​ជឿ​ថា​ការ​សង្គ្រោះ​គឺ​ជា​សេចក្តី​ស្រឡាញ់ និង នៅក្បែរ Baek Ah Jin ពេញមួយជីវិតរបស់គាត់។

Kim Do Hoon នឹង​បង្ហាញខ្លួនជាអ្នក​គាំទ្រ​ដ៏​ងប់ងល់​របស់ Baek Ah Jin ដែលមានឈ្មោះថា គឺ Kim Jae Oh ដែលស្ថិតនៅក្បែរខ្លួន Baek Ah Jin តាមរបៀបផ្សេងពី Yoon Joon Seo ។

ជាចុងក្រោយ ទីបំផុត Lee Yul Eum នឹងដើរតួជា Rena ដែលជាអតីតតារាស្រីដែលឡើងដល់កំពូល ដោយសារសម្រស់ និងសំណាងដ៏អស្ចារ្យរបស់នាង ប៉ុន្តែ ប៉ុន្តែជីវិតរបស់នាងត្រូវបានរង្គោះរង្គើនៅពេលដែល Baek Ah Jin និង Yoon Jun Seo បង្ហាញខ្លួនក្នុងជីវិតរបស់នាង។

ដូច្នេះហើយ រង់ចាំមើលថា ការស៊ីចង្វាក់គ្នារវាងតារាទាំង ៤ រូបនេះមានការបញ្ចូលមនោសញ្ចេតនាបែបណាខ្លះ សូមរង់ចាំព័ត៌មានបន្ថែមទៀត។

ប្រភព ៖ Soompi

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង