លន់ គីមហេង Miss CosmoWorld Cambodia 2022 ត្រៀមខ្លួនក្នុងការប្រកួតនៅប្រទេសម៉ាឡេសុី

Vachana-Website-Thumbnail3

កញ្ញា លន់ គីមហេង នឹងតំណាងឲ្យប្រទេសកម្ពុជាដើម្បីចេញទៅប្រកួតវគ្គផ្ដាច់ព្រ័តក្នុងកម្មវិធី Miss CosmoWorld 2022 ដែលនឹងធ្វើ​ឡើងនៅប្រទេសម៉ាឡេសុី។

Miss CosmoWorld Cambodia 2022 វ័យ២៥ឆ្នាំរូបនេះនឹងចាកចេញពីប្រទេសកម្ពុជាដោយភាពក្លាហាន និងជឿជាក់ដើម្បីចូលរួមប្រកួតក្នុងកម្មវិធី CosmoWorld 2022 នៅប្រទេសម៉ាឡេសុី ទីក្រុង កូឡាឡាំពួ ដែលមានបេក្ខភាពជាច្រើនពីបណ្ដាប្រទេសនានាចូលរួម។ ដំណើរឆ្ពោះទៅដណ្ដើមពាននេះ កញ្ញានឹងហោះហើរនៅថ្ងៃព្រហស្បតិ៍ ទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ ខាងមុខនេះហើយ។

មុនចេញទៅប្រកួត គីមហេង ក៏បានប្រាប់ដែរថា កញ្ញាបានត្រៀមខ្លួនរួចរាល់ ទាំងឈុតរាត្រីស្រមោលស និង​ឈុតតំណាងជាតិ សម្រាប់ដំណើរទៅប្រកួតក្រៅប្រទេសនេះ។

កញ្ញាក៏បានបន្ថែមជាចុងក្រោយថា កញ្ញា នឹងប្រឹងប្រែងឲ្យ​អស់ពីលទ្ធភាព ហើយក៏សង្ឃឹមថាការប្រកួតនេះនឹងទទួលបាន​ការគាំទ្រពីសំណាក់អ្នកគាំទ្រ ជាពិសេសបងប្អូនជនរួមជាតិខ្មែរតែម្ដង៕

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង