លាហើយភាពនៅលីវ! ពេលនេះ Lady Gaga បានភ្ជាប់ពាក្យជាមួយ Michael Polansky ហើយ

Entertainments-LUMEN

តារា​ចម្រៀង​វ័យ ៣៨ ឆ្នាំ និង​មិត្ត​ប្រុស​ជា​សហគ្រិន និង​ជា​អ្នក​វិនិយោគ​បច្ចេកវិទ្យា Michael Polansky នឹង​រៀប​ការ​ជាមួយគ្នា ដោយនាងបានប្រកាសនៅក្នុង​ព្រឹត្តិការណ៍​អូឡាំពិក ​ទីក្រុង​ប៉ារីស ឆ្នាំ ២០២៤។

គួរលឹកផងដែរថា Gaga និង Polansky មានទំនាក់ទំនងស្នេហាជាលើកដំបូងក្នុងឆ្នាំ 2020 នៅពេលដែលពួកគេត្រូវបានថតរូបថើប នៅឯពិធីជប់លៀងថ្ងៃចូលឆ្នាំសកលនៅ Las Vegas ។ ប៉ុន្មានសប្តាហ៍ក្រោយមក ពួកគេបានផ្សព្វផ្សាយជាសាធារណៈ ជាមួយនឹងទំនាក់ទំនងរបស់ពួកគេ ក្នុងអំឡុងពេលចុងសប្តាហ៍ដែលពោរពេញទៅដោយ PDA នៅ Miami សម្រាប់ Super Bowl 2020។

នៅពេលនោះ Gaga បានចែករំលែករូបថតនៅលើ Instagram របស់អ្នកទាំងពីរកំពុងឱបគ្នា នៅលើទូកមួយដោយសរសេរថា “យើងមានភាពសប្បាយរីករាយជាច្រើននៅ Miami” ។

ប្រភព៖ people

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង