លេងឈុតធំម៉ង!! Park Min Young និង Kim Soo Hyun ត្រៀមរៀបចំ Special Fan Meeting នៅ KCON LA 2024

Vachana-Webmsite-News-LUMEN-Ad

នៅថ្ងៃទី 27 ខែមិថុនានេះ CJ ENM បានបង្ហាញថា Kim Soo Hyun និង Park Min Young នឹងរៀបចំកម្មវិធីជួបជុំអ្នកគាំទ្រពិសេសនៅ KCON LA 2024 ដែលធ្វើឡើងនៅខែកក្កដាខាងមុខនេះ។

លើសពីនេះទៅទៀត Park Min Young ជាតួឯកស្រី ក្នុងរឿង : Marry My Husband” នឹងចូលរួមក្នុងកម្មវិធី “Special Fan Meeting នៅថ្ងៃទី 27 ខែកក្កដា ហើយនៅថ្ងៃបន្ទាប់នៅថ្ងៃទី 28 ខែកក្កដា តារាសម្តែងជួរមុខ Kim Soo Hyun នឹងត្រៀមរៀបចំកម្មវិធីជួបជុំអ្នកគាំទ្រវិញម្តង។

គួរបញ្ជាក់ដែរថា KCON LA 2024 នឹងប្រព្រឹត្តទៅក្នុងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី 26 ដល់ថ្ងៃទី 28 ខែកក្កដា នៅ Meet&Greet Stage នៅ LA Convention Center South Hall។

ទន្ទឹមនឹងនេះ កម្មវិធីជួបជុំអ្នកគាំទ្រពិសេសនឹងបើកសម្រាប់ទស្សនិកជនទាំងអស់ ហើយអ្នកមានសំបុត្រក្នុងពិធីបុណ្យទាំងអស់នឹងអាចចូលបានដោយសេរីជាមួយនឹង Idols របស់ពួកគេ។

ប្រភព៖ Soompi

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង