លេចលឺថា Rosé គ្រោងនឹងចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Black Label

Vachana-gWebsite-News-LUMEN-Ad

នៅថ្ងៃទី 17 នេះ មានព័ត៌មានលេចលឺថា Rosé គ្រោងនឹងចុះកុងត្រាជាមួយ The Black Label ស្របពេលជាមួយគ្នានេះ The Black Label បានបង្ហើបប្រាប់ទៅ DongA.com ថា រឿងនេះ ក្រុមហ៊ុន និង Rosé កំពុង “ពិភាក្សាគ្នា”។

គួរបញ្ជាក់ដែរថា The Black Label គឺជាក្រុមហ៊ុនកម្សាន្តមួយដែលត្រូវបានបង្កើតឡើងដោយ Teddy ដែលជាអតីតក្រុម 1TYM ក្នុងឆ្នាំ 2016។ មិនតែប៉ុណ្ណោះ Rosé និង Teddy ក៏ធ្លាប់បានសហការគ្នាយ៉ាងសកម្មតាំងពីឆ្នាំ 2016 ក្នុងនាមជាសមាជិក BLACKPINK និង group producers ។

ជាមួយគ្នានេះដែរ កាលពីឆ្នាំមុន Rosé រួមជាមួយនឹងសមាជិក BLACKPINK ផ្សេងទៀត បានជោគជ័យក្នុងការប្រគុំតន្ត្រី world tour ដ៏ធំបំផុតមិនធ្លាប់មានដោយក្រុមចម្រៀងនារី K-pop “BORN PINK” ដែលទាក់ទាញអ្នកចូលរួមប្រមាណ 1.8 លាននាក់។

ចាប់តាំងពីចុងឆ្នាំមុន សមាជិក BlackPink ឈប់បន្តសកម្មភាពទោលជាមួយ YG Entertainment ប៉ុន្តែ បានយល់ព្រមបន្តសកម្មភាពក្រុមជាមួយ YG ខណៈពេលដែល សមាជិកនីមួយៗបន្តសកម្មភាពទោលដោយខ្លួនឯង មិនស្ថិតក្រោមការគ្រប់គ្រងរបស់ YG ទៀតទេ។

ប្រភព​៖ AllKpop

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង