ល្អមែន មិនចាំគេថាទាន់ Suga ចេញមុខសុំទោស ចំពោះឧប្បត្តិហេតុជិះកង់អគ្គិសនីក្នុងស្ថានភាពស្រវឹង

Entertainments-LUMEN

យោងតាម ​​Yonhap News នៅថ្ងៃទី 7 ខែសីហា នេះ ប៉ុស្តិ៍ប៉ូលីស Seoul Yongsan បច្ចុប្បន្នកំពុងស៊ើបអង្កេត SUGA សមាជិកក្រុម BTS លើការចោទប្រកាន់ពីបទបំពានច្បាប់ចរាចរណ៍ផ្លូវគោក (បើកបរក្នុងស្ថានភាពស្រវឹង) ។

ដែលក្នុងនោះ SUGA ត្រូវបានគេរាយការណ៍ថាបានផឹកស្រា ហើយបន្ទាប់មកបានជិះកង់អគ្គិសនីនៅក្នុងស្រុក Yongsan កាលពីថ្ងៃមុន ជាកន្លែងដែលគាត់បានដួលពេលទៅដល់ផ្ទះ។ មន្ត្រីប៉ូលីសដែលនៅក្បែរនោះបានចូលទៅជួយគាត់ ហើយដោយកត់សម្គាល់ក្លិនជាតិអាល់កុល គាត់បានផ្ទេរ SUGA ទៅប៉ុស្តិ៍ប៉ូលីសក្បែរនោះ។

ភ្លាមៗ Suga ក៏បានចេញមុខសុំទោស ចំពោះឧប្បត្តិហេតុបើកបរក្នុងស្ថានភាពស្រវឹងរបស់គាត់។ តារា​រូប​នេះ​ត្រូវ​បាន​ចាប់​ពី​បទ​បើកកង់​អេឡិច​ត្រូនិក​បន្ទាប់​ពី​ផឹក​ស៊ី។ លទ្ធផលនៃការធ្វើតេស្ត Breathalyzer បានបង្ហាញថាគាត់ស្ថិតក្នុងកម្រិត 0.08% នៃការផឹកស្រា។

យោងតាម ​​BigHit Music អាជ្ញាប័ណ្ណរបស់គាត់ ត្រូវបានដកហូតជាលទ្ធផល ហើយគាត់បានបង់ប្រាក់ពិន័យសម្រាប់បញ្ហានេះ។ ក្រៅពីសេចក្តីថ្លែងការណ៍ដែលចេញដោយក្រុមហ៊ុនរបស់គាត់ Suga ក៏បានសុំទោសដោយផ្ទាល់ ចំពោះឧប្បត្តិហេតុនេះតាមរយៈ Weverse ដូចគ្នា។

ទន្ទឹមនឹងនេះ SUGA បានចូលបម្រើការជាភ្នាក់ងារសេវាសង្គម តាំងពីខែកញ្ញា ឆ្នាំមុន។

ប្រភព៖ Yonhap News

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង