ថ្មីៗនេះ តារាសម្តែង Han So Hee បានធ្វើការផ្សាយផ្ទាល់ដើម្បីជជែកជាមួយអ្នកគាំទ្ររបស់នាង ក្នុងពេលផ្សាយផ្ទាល់ មានអ្នកគាំទ្រម្នាក់ទៀតបានបញ្ចេញមតិថា ពួកគេចង់ស្គមដូចនាង ហើយពេលដែល Han So Hee ឃើញដូច្នេះ នាងបានព្រមានអ្នកគាំទ្រភ្លាមៗ ឲ្យការពារសុខភាពជំនួសវិញ។

ក្នុងនោះ តារាស្រីរូបនេះ បាននិយាយទៅអ្នកគាំទ្ររបស់ខ្លួនថា “អ្នកមិនអាចស្គមដូចខ្ញុំទេ។ សូមការពារសុខភាពរបស់អ្នក សម្រស់ខាងក្នុងគឺសំខាន់ ប៉ុន្តែអាជីពរបស់ខ្ញុំពាក់ព័ន្ធនឹងការបង្ហាញពីរូបរាងរបស់ខ្ញុំខាងក្រៅ ដូច្នេះហើយបានជាខ្ញុំស្រកទម្ងន់ បើមិនដូច្នេះទេ ខ្ញុំក៏នឹងរក្សាទម្ងន់របស់ខ្ញុំធម្មតាដែរ។ ខ្ញុំគិតថាស្តង់ដារនៃសម្រស់មិនគួរបែងចែកស្គម ឬធាត់នោះទេ វាល្អប្រសិនបើសម្លៀកបំពាក់ដែលអ្នកចង់ពាក់ សមនឹងរាងកាយរបស់អ្នកយ៉ាងល្អឥតខ្ចោះ ប៉ុន្តែខ្ញុំសង្ឃឹមថាអ្នកមិនស្រកទម្ងន់ខណៈពេលដែលធ្វើឱ្យខូចសុខភាពរបស់អ្នក អ្នកមិនស្អាតដោយសារស្គមនោះទេ អ្នកត្រូវតែមានសុខភាពល្អដើម្បីទទួលបានភាពស្អាត”។

ដូចដែលមនុស្សជាច្រើន បានដឹងរួចមកហើយថា Han So Hee ជាតារាសម្ដែងមួយរូបដែលចូលចិត្តនិយាយត្រង់ៗ ហើយរួសរាយជាមួយ fans ណាស់ ហេតុដូច្នេះហើយទើបមនុស្សគ្រប់គ្នាស្រឡាញ់ និងចូលចិត្តតារាស្រីរូបនេះខ្លាំង។
