៤៦ឆ្នាំហើយ តែកំពូលតារាសម្ដែងស្រីតៃវ៉ាន់ Ruby Lin ដែលគ្រប់គ្នាស្គាល់ថាជា ចៀវៃ បានបង្ហើបពីវិធីញ៉ាំអាហារពេលព្រឹកដើម្បីជួយឲ្យសម្រស់នៅតែស្រស់ស្អាត មិនងាយចាស់។
តួរឿងព្រះនាងយេយេ បានប្រាប់ថា ដើម្បីកុំឲ្យឆាប់ចាស់ វេជ្ជបណ្ឌិតរបស់នាង បានកំណត់ឲ្យនាងញ៉ាំអាហារពេលព្រឹកតិច ដោយព្រឹកខ្លះ នាងទទួលទានតែស៊ុតពីរគ្រាប់ក៏មាន ឬពេលខ្លះញ៉ាំស៊ុតផ្ទាប់ជាមួយផ្លែប័រជាដើម ដើម្បីបង្កើនប្រតេអ៊ីន។
តារាស្រីជួរមុខតៃវ៉ាន់បង្ហើបពីតិចនិកថែរក្សា សម្រស់ និងសុខភាពទៀតថា ក្រៅពីប្រើប្រាស់គ្រឿងសំអាងដើម្បីរក្សាសំណើមឲ្យស្បែកនោះ របបអាហារក៏ជាកត្តាដែលធ្វើឲ្យនាងរក្សាបានរាង និងសម្រស់ស្រស់ស្អាតក្មេងជាងវ័យ។
អ្វីដែលសំខាន់គឺនាងតែងជៀសវាង អាហារដែលនាំឲ្យធាត់ដូចជាបាយ និងមីនៅពេលព្រឹក។ ញ៉ាំតិចគឺប្រសើរចំពោះសុខភាព និងសម្រស់បំផុតហើយ ដូច្នេះវាគ្មានអីពិបាកនោះទេ។
ប្រភព៖ eva.vn