សមាជិកកំពូលក្រុម​ជប៉ុន ត្រូវបានដកចេញ ពីកីឡា​អូឡាំពិក​ ដោយ​សារ​ការ​ជក់​បារី និងផឹក​ស្រា

Vachjana-Website-News-LUMEN-Ad

នៅថ្ងៃទី 19 ខែកក្កដា វាត្រូវបានគេរាយការណ៍ថា Shoko Miyata ដែលត្រូវបានពិពណ៌នាថាជាអ្នកហាត់កាយសម្ព័ន្ធកំពូលរបស់ប្រទេសជប៉ុន ត្រូវបានដកចេញពីក្រុមក្នុងកំឡុងពេលឆ្ពោះទៅកាន់ព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ 2024 នៅទីក្រុងប៉ារីស។

យោងតាម Japan Gymnastics Association (JGA) Miyata ត្រូវបានបញ្ជូនឲ្យត្រឡប់ផ្ទះវិញ ដោយសារតែត្រូវបានអ្នកគាំទ្រជាច្រើនចោទប្រកាន់ពីការជក់បារី។

លើសពីនេះ នៅពេលនាងត្រលប់មកប្រទេសជប៉ុនវិញ Miyata បានសារភាពថា នាងបានជក់បារីក្នុងអំឡុងពេលឯកជនរបស់នាង និង ថែមទាំងបានផឹកស្រានៅមជ្ឈមណ្ឌលបណ្តុះបណ្តាលជាតិក្នុងទីក្រុងតូក្យូកាលពីចុងខែមិថុនា និងខែកក្កដាទៀតផង។

យ៉ាងណាមិញ ទោះបីជា Miyata មាន​អាយុ 19 ឆ្នាំ ​​ដែលគ្រប់អាយុស្រប​ច្បាប់​របស់​ប្រទេស​ជប៉ុន ក៏ពិតមែន ប៉ុន្តែក្រមសីលធម៌របស់ JGA ហាមដាច់ខាតសមាជិកក្រុមជាតិ មិនឲ្យជក់បារី និងផឹកស្រាក្នុងអំឡុងពេលមានសកម្មភាពក្រុមឡើយ។

ជាចុងក្រោយ JGA បានសម្រេចចិត្តថា Miyata គួរតែដកចេញពីក្រុម ហើយ និង មានអ្នកជំនួសសមាជិករូបនេះ ទោះបីជា Miyata ត្រូវបានគេដឹងថា នាងធ្លាប់បានឈ្នះពានរង្វាន់ជាច្រើន និង ត្រូវបានគេចាត់ទុកថាជាជើងខ្លាំងរបស់ក្រុម ដូច្នេះ ការប្រកដប្រហែលជាអាចប៉ះពាល់ដល់ការដណ្តើមមេដាយក្នុងការប្រកួត។

ប្រភព​ ៖ Koreaboo

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង