តារាស្រី KIM KIM ដែលគេស្គាល់ថាជា តារាម៉ូដែល តារាសម្តែងកំពុងទទួលបានប្រជាប្រិយភាពខ្លាំង បានដាច់ចិត្តទម្លាយមុខជនឆបោកម្នាក់ដែលបានបន្លំឯកសារការងារនាងហើយ ក្រោយនាងបានបុរសម្នាក់ឈ្មោះPrim Pheareak ដែលមាន គណនីហ្វេសប៊ុកឈ្មោះ វីរះ បុត្រ (ជនឆបោក) បានបោះកម្មវិធីឲ្យកញ្ញា ទៅសម្តែងនៅទីក្រុង Busan ប្រទេសកូរ៉េ នៅថ្ងៃទី ២៥ ដល់ ថ្ងៃទី ៣១ ខែ ១០ឆ្នាំ២០២២ ចំនួន៥ថ្ងៃ ។ ដោយជនឆបោកនេះបានធើ្វការអះអាងថាខាងក្រសួងការបរទេស និង ខាងទូតកូរ៉េសហការគ្នានាក់រៀបចំកម្មវិធីនេះ។
ចង់ដឹងថាដើមហេតុយ៉ាងណាទើបឈានដល់ការខាតបង់លុយ ៣ម៉ឺនដុល្លាជាងនោះ សូមអានការបង្ហោះរបស់កញ្ញា KIM KIM៖
ជំរាបសួរបងប្អូនទាំងអស់គ្នា
❌ សេចក្តីប្រកាស❌
ថ្ងៃនេះខ្ញុំបង្ហាញមុខជនឆបោកឈាមខ្មៅម្នាក់នេះអោយបងប្អូនទាំងអស់គ្នាបានស្គាល់មានឈ្មោះ : Prim Pheareak
FB ( វីរះ បុត្រ )
ខ្ញុំបានស្គាល់ បុគ្គលឆបោកម្នាក់នេះជាយូរមកហើយដែលធ្វើការជាមួយគ្នាពេលមាន Event ដោយវាជាមេដឹកនាំខាងរបាំ។
ថ្ងៃមួយបុគ្កលឆបោកម្នាក់នេះបានបោះកម្មវិធីអោយខ្ញុំដែរវាថាមានកម្មវិធី ទៅសម្តែងនៅទីក្រុងBusan ប្រទេស Korea នៅថ្ងៃទី 25 ដល់ ថ្ងៃទី 31 ខែ 10 ឆ្នាំ2022 ចំនួន5ថ្ងៃ ធើ្វការ ដោយអះអាងថាខាងក្រសួងការបរទេស និង ខាងទូតកូរ៉េសហការគ្នានាក់រៀបចំកម្មវិធីនេះ។
អោយខ្ញុំហៅសិល្បះករជាច្រើន និងក្រុមបច្ចេកទេសផ្សេងៗ ខាងខ្ញុំសរុប90នាក់ / ក្រុមខាងបង MC 10ជាង / ក្រុមខាងសំអាងការ 7 អ្នកជនឆបោកអ្នកហៅផ្ទាល់ ។
( ទាំងអស់100នាក់ជាង )
ដែរគេតម្រូវអោយបង់ក្នុងម្នាក់175$ ថ្លៃធ្វេី Visa និងថ្លៃធើ្វPCR test Covid ដោយគេអះអាងថាទៅដល់ Korea ខាងទូតKorea និងវេរលុយឲ្យវិញ ភ្លាម ។
មូលហេតុ: ដោយខ្ញុំគិតថាមានLogo ក្រសួងការបរទេស Ministry of Foreign Affairs and International Cooperation – Cambodia ហេីយក៏ជាអ្នកសិល្បៈដូចគ្នា ហើយតែងតែធ្វើការពេលមានកម្មវិធីជាមួយគ្នាម្ដងៗ កំសត់ កំរ ជាមួយគ្នាទេីបខ្ញុំជឿហេីយទុក្ខចិត្តជនឆបោកម្នាក់នេះ ។ ខ្ញុំមានភស្តុតាងគ្រប់យ៉ាងទាំងអស់ដែលជនឆបោកម្នាក់នេះបានបន្លំឯកសារជាច្រើនជាពិសេសឯកសារក្រសួងការបរទេស ដើម្បីឲ្យខ្ញុំទុក្ខចិត្ត ។
ខ្ញុំបានខាត់បង់លុយអស់ច្រេីន 30000$ ជាង
ថ្លៃធើ្វ visa និង pcr test covid និង សម្លៀកបំពាក់ និង កក់គេជាច្រើន ។ លុយខ្ញុំតែម្នាក់ឯង ដោយសារខ្ញុំមិនចង់ឲ្យក្រុមការងារពិបាកសុខចិត្តចេញលុយខ្លួនឯងមុន ខ្ញុំចង់ឱ្យក្រុមការងារខ្ញុំស្អាតខ្ញុំខ្លាចធើ្វមិនទាន់ទើបខ្ញុំចេញលុយខ្លួនឯងដើម្បីរៀបចាំគ្រប់យ៉ាង …..
ដោយខ្ញុំគិតថាវាមិនហ៊ានបោកខ្ញុំទេ ដោយសារតែមានឯកសារ Logo ក្រសួងការបរទេស , មានធនាគារកាណាឌីយ៉ា , មានក្រុមការងារច្រើនព្រមទាំងបានយកឈ្មោះអ្នកមានមុខមាត់ក្នុងសង្គមជាច្រើនជាច្រើនទើបខ្ញុំហ៊ានជឿ ។
តែកាពិតវាបោកខ្ញុំទាំងអស់ បន្លំឯកសារគ្រប់យ៉ាង។
ខ្ញុំសុំនិយាយកាត់ៗ ប៉ុន្តែរឿងដែលខ្ញុំនិយាយជារឿងពិតមិនមែនប្រឌិតហើយក៏ខ្ញុំមានភស្តុតាងគ្រប់យ៉ាងទាំងអស់។ហើយពេលនេះខ្ញុំឲ្យខាងច្បាប់ជាអ្នកធ្វើរឿងក្តីនេះហើយខាងមេធាវីរបស់ខ្ញុំ និងខាងតុលាការកំពុងធើ្វការរឿងក្តីនេះ ។
( ហើយពេលនេះជនឆបោកថោកទាបនោះកំពុងជាប់គុកនៅព្រៃសបណ្ដោះអាសន្នចាំតុលាការកាត់ទោសវាតាមផ្លូវច្បាប់ )
ខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាជួយស៊ែរដើម្បីឲ្យខាងក្រសួងការបរទេស បានដឹងពីដំណឹងនេះផង ដោយសារតាបុគ្គលឆបោកម្នាក់នេះបានបន្លំឯកសារក្រសួងការបរទេស ផុសតាងខ្ញុំមានគ្រប់យ៉ាង ខ្ញុំចង់ហើយក្រសួងការបរទេសបានដឹងពីដំណឹងនេះផង។
បងប្អូនសិល្បៈទាំងអស់គ្នាអាចទុកចិត្តបានរឿងក្តីនេះខាងតុលាការកំពុងធើ្វការរឿងនេះហើយ ខ្ញុំមិនលើកលេងឲ្យវាជាដាច់ខាត ខាតបង់លុយកាក់និងពេលវេលារបស់ខ្ញុំជាច្រើនដែលខ្ញុំខំប្រឹងធើ្វការនេះណាស់ ។
មូលហេតុ ដែលខ្ញុំទើបតែផុសដោយសារខ្ញុំចាំលិខិតពីតុលាការកាត់ទោសរឿងក្តីនេះ ប៉ុន្តែខ្ញុំមិនអាចចាំបានទៀតដោយសារខ្ញុំមិនចង់ឱ្យគេគិតថាខ្ញុំចូលដៃចូលជើងជាមួយវាទេ ទាំងខ្ញុំជាជនរងគ្រោះដូចគ្នា ចិត្តមនុស្សមើលមិនឃើញមែនសុំខ្លាចហើយមេរៀនជីវិត។
នេះជាការអះអាងរបស់តារាស្រីវ័យក្មេងរូបនេះ ដែលសុំឲ្យមានការផ្តល់យុត្តិធម៌ និងភាពស្អាតស្អំជូនកញ្ញាវិញ ក្រោយនាងក៏ជាជនរងគ្រោះដែរ៕