សុភមង្គលណាស់! Jun Ji Hyun ព្រមទាំងស្វាមី និងកូនៗ បណ្តើរគ្នាជាសាធារណៈ ឲ្យមហាជនភ្ញាក់ផ្អើល

Entertainments-LUMEN

តារាសម្តែង Jun Ji Hyun (ឬ Gianna Jun) ត្រូវបានគេស្គាល់ថា ជាតារាស្រីមួយរូបដែលមានសម្រស់ស្រស់ស្អាតឥតខ្ចោះ ព្រមជាមួយនឹងភាពមិនចេះចាស់របស់នាង។ តារាស្រីរូបនេះបាន​ជាប់​ឈ្មោះ​ជា​កំពូល​សម្រស់​មួយ​រូប ​របស់​កូរ៉េ​ខាង​ត្បូង​តាំង​ពី​តូច​មក។

ក៏មានអ្នកគាំទ្រ​ជា​ច្រើន​បាន​ខូច​ចិត្ត ​ពេលដែល​នាង​រៀប​ការ​ជា​មួយ​នឹង​ធនាគារិក Choi Joon Hyuk។ អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​ដឹង​ថា​ជា​មិត្ត​នឹង​គ្នា​កាល​ពី​កុមារភាព។ គាត់មកពីប្រវត្តិគ្រួសារដ៏មានកិត្យានុភាព ដោយជីដូនរបស់គាត់ជាអ្នករចនាម៉ូដ Hanbok ដ៏ល្បីល្បាញ និងគ្រួសាររបស់គាត់បើកអាជីវកម្មដែក បច្ចុប្បន្នគាត់គឺជាម្ចាស់ភាគហ៊ុនធំជាងគេនៅក្នុងក្រុមហ៊ុន Alpha Assets។

ដោយ​ឪពុក​ម្តាយ​ទាំង​ពីរ​ទាំងស្អាត និងសង្ហានោះ វា​មិន​ចម្លែក​ទេ​ដែល​កូន​ៗ​របស់​ពួក​គេ ​ក៏​មាន​មុខ​មាត់​ល្អ និងស្រស់សង្ហា​គួរ​ឱ្យ​កត់​សម្គាល់។ រូបថតមួយសន្លឹកថ្មីៗនេះ ប្រៀនបានដូចជាថតរូបគ្រួសាររបស់មនុស្សសាមញ្ញធម្មតា នៅឯទការប្រកួតបាល់ទាត់មួយ។ ក្នុងនោះ កូន​ប្រុស​របស់​នាង​បច្ចុប្បន្ន​មាន​អាយុ​៦​ឆ្នាំ និង​៨​ឆ្នាំ។

អ្នក​និយម​លេង​អ៊ីនធើណែត មិនអាចទប់ភាព​​ភ្ញាក់​ផ្អើល​ចំពោះ​រូបរាង​សង្ហា​ របស់​កូន​ប្រុស​ Jun Ji Hyun បានទេ គ្រប់គ្នា​ឆ្ងល់​ថា ​តើ​ពួក​គេ​នឹង​ក្លាយ​ជា​តារា​ល្បី ​នៅ​ពេល​អនាគត​ឬ​អត់? បន្ថែមពីនេះ នេះគឺជាពេលវេលាដ៏កម្រមួយ ដែលគ្រួសាររបស់នាងត្រូវបានគេថតរូប និងផ្សព្វផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង។

ប្រភព៖ Koreaboo

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង