ទោះបីជាមមាញឹកថតរឿងភាគថ្មីដែលទើបនឹងចេញថ្មីនេះជម្លោះត្រកូលមុខជំនួញ វគ្គ 2 (Modern Dynasty 2 )ក៏ពិតមែន ប៉ុន្តែ តារាសម្ដែងស្រី Charmaine Sheh(បងទីង) ក៏នៅតែមានភាពរីករាយក្នុងរង្វង់សិល្បៈជាមួយមិត្តរួមការងារជាមួយនាងនៅ ប្រទេសម៉ាឡេស៊ី។

លើសពីនេះ Charmaine ធ្លាប់បានបង្ហើបថា ឱកាសបានធ្វើការជាមួយ Raymond គឺជាការលើកទឹកចិត្តដ៏ខ្លាំងមួយរបស់នាងសម្រាប់ការថតរឿង Modern Dynasty 2 ខណៈពេលដែលអ្នកគាំទ្រ និងអ្នកទស្សនាមានការរំភើបជាខ្លាំង ក្រោយពីរឿងមួយបានបង្ហាញពីការសហការគ្នាដ៏ល្អរបស់អ្នកទាំងពីរ ដូចជារឿង ក្នុងស៊េរី Line Walker1។

មិនតែប៉ុណ្ណោះ ក្រៅពីនេះ Charmaine ក៏បានទទួលងារជាស្តេចផ្លែឈើផងដែរ គឺផ្លែទុរេន ដោយមិនអស់ចិត្ត អ្នកទេសចរនៅតំបន់ត្រូពិចអាស៊ីអាគ្នេយ៍ ត្រូវបានតារាស្រីនាំ ទៅភ្លក់អាហារតាមផ្លូវនៅផ្សារក្នុងស្រុក និងបង្ហាញពីជំនាញធ្វើម្ហូបរបស់នាងនៅតូបលក់ដូរក្នុងស្រុក ហើយនាងបានបង្ហាញស្នាដៃក្នុងការចៀនគុយទាវបុរាណខ្លួនឯងដែលគេស្គាល់ថា Char Kway Teow ថែមទៀតផង។

នៅពេលនោះ Raymond ក៏បានចូលរួមនៅក្នុងភាពសប្បាយរីករាយផងដែរ ដោយមានមន្តស្នេហ៍ដ៏ប៉ិនប្រសប់ក្នុងនាមជាអ្នកធ្វើម្ហូប នៅពេលដែលគាត់ធ្វើគុយទាវយ៉ាងជំនាញ ដែលទទួលបានការសរសើរពីអ្នកនិយមលេងអ៊ីនធឺណិត។
ប្រភព៖ Yahoo HK News