ជាការពិតណាស់ គ្មានអ្នកណាដែលថាមិនស្គាល់នោះទេ ពីតារាចម្រៀងស្រីល្បីឈ្មោះ Celine Dion ម្ចាស់បទ “My Heart will go on” ក្នុងរឿងដ៏ល្បីល្បាញកាប៉ាល់ទីតានិច ក្រោយពេលដែលតារាស្រីរូបនេះ បានបង្ហាញសមត្ថភាពដែលគ្រប់គ្នាមិនអាចបំភ្លេចបាន ជាមួយបទនេះនៅលើឆាកតន្ត្រីពិភពលោក។

យ៉ាងណាមិញថ្មីៗនេះ តារាស្រីរូបនេះបានបានធ្វើសេចក្តីប្រកាសមួយ ដែលធ្វើឲ្យអ្នកគាំទ្រជុំវិញពិភពលោក ព្រួយបារម្ភយ៉ាងខ្លាំង នៅពេលដែលក្នុងវីដេអូដ៏រំជួលចិត្តនោះ Celine Dion បានបង្ហើបថា នាងកំពុងជួបបញ្ហាសុខភាពធ្ងន់ធ្ងរ។

ក្រោយពីការប្រកាសនេះ ហ្វេនរបស់នាងជាច្រើនទូទាំងពិភពលោកបានធ្វើការអធិដ្ឋាន និងជូនពរតារាស្រីរូបនេះឲ្យឆាប់ជាសះស្បើយផងដែរ។

ប្រភព ៖ academicscholarship.net
បញ្ចេញមតិយោបល់