“ស្តាប់មុនគេង” របស់ព្រៃរឿងមានវត្តមាននៅក្នុងកម្មវិធីពិព័រណ៌សៀវភៅកម្ពុជាលើកទី៩

prey-reung

រយៈពេលពេល៣ថ្ងៃ ក្នុងកម្មវិធីពិព័រណ៍សៀវភៅកម្ពុជាលើកទី៩ ពិតជាធ្វើឲ្យអ្នកដែលស្រឡាញ់ការអានសៀវភៅនៅមិនស្ងៀមពិតមែន ដែលសន្ទុះអ្នកចូលរួមគឺច្រើនណែនណាន់តាន់តាប់សឹងតែមិនគួរឲ្យជឿ។

ក្នុងនោះដែរយើងក៏បានឃើញវត្តមានសៀវភៅ”ស្តាប់មុនគេង” របស់ព្រៃរឿងដែលជាទំព័របណ្តាញសង្គមមួយ ដែលផ្តល់មាតិកាកម្សាន្តអប់រំបែប អាថ៏កំបាំង ស៊ើបអង្កេត ព្រឺព្រួច លេចឡើងនៅក្នុងកម្មវិធីពិព័រណ៌សៀវភៅកម្ពុជាលើកទី៩នោះផងដែរ។

តាមរយៈលោក Peter Chan ដែលជាស្ថាបនិករបស់ព្រៃរឿងបាននិយាយថាលោកពិតជារំភើបដែលអាចពាំនាំសៀវភៅ”ស្តាប់មុនគេង”មកកាន់កម្មវិធីដ៏ធំនេះ។ លោកក៏សង្ឃឹមថាសៀវភៅនេះនឹងនាំឲ្យអ្នកអានទៅកាន់អារម្មណ៍មួយដែលប្លែក។ 

លើសពីនេះនៅក្នុងសៀវភៅនេះក៏បានបន្ថែមនូវ QR code ដើម្បីស្កេនចូលស្តាប់វីដេអូនិទានរឿងដែលមាន ៤រឿង ១៦ភាគ។ ការប្រើប្រាស់ QR code នេះវាពិតជាងាយស្រួលសម្រាប់អ្នកដែលគាត់ចូលចិត្តស្តាប់ជាជាងការអាន។

ដូច្នេះសម្រាប់អ្នកដែលនិយមអាន និងស្តាប់រឿងបែបរន្ធត់ព្រឺព្រួច សៀវភៅ”ស្តាប់មុនគេង” នេះគឺពិតជាមិនគួរឲ្យរបូតពីដៃឡើយ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង