កាលពីថ្ងៃទី 5 ខែសីហា តារាសម្តែងស្រី Park Tam Hee បានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ Channel A’s Table For 4 ។ នៅថ្ងៃនេះ តារាស្រីរូបនេះបានចែករំលែកពីរបៀប ដែលនាងបានជួបស្វាមីរបស់នាង។ ដែលនៅក្នុងវគ្គនេះ Park Tam Hee បានទម្លាយថា នាងបានជួបស្វាមីរបស់នាងពេលដែលនាងទៅ blind date ហើយរូបនាងក៏មិនបានចាប់អារម្មណ៍លោក ពេលជួបគ្នាដំបូងដែរ។
បន្ទាប់មក តារាស្រីរូបនេះបានចែករំលែក អ្វីដែលបានផ្លាស់ប្តូរចិត្តរបស់នាង ដោយសារតែចរឹកនៃការតស៊ូរបស់ស្វាមីនាង។ បន្ទាប់មក Park Tam Hee បានបង្ហើបថា គូស្នេហ៍មួយគូនេះ បានណាត់ជួបគ្នារយៈពេលខ្លីប៉ុណ្ណោះ ហើយបានរៀបការនៅថ្ងៃទី 111 នៃការស្គាល់គ្នារបស់ពួកគេ។
ជាមួយគ្នានេះដែរ Park Tam Hee គឺជាតារាសម្តែងដែលបានសម្តែងក្នុងរឿង Be My Dream Family និង The Queen Returns ហើយ Park Tam Hee បានរៀបការជាមួយអ្នកជំនួញក្នុងឆ្នាំ 2008។
ប្រភព៖ Koreaboo
បញ្ចេញមតិយោបល់