ស្វីតណាស់អាយដល! លើកនេះ Taylor ដឹងដៃគូស្នេហ៍ទៅផ្អែមល្ហែមនៅឆ្នេរខ្សាច់តែម្តង

Entertainments-LUMEN

ដូចដែលមនុស្សជាច្រើនបានដឹងរួចមកហើយ អំពីទំនាក់ទំនងស្អិតរមួតរបស់ តារាចម្រៀងស្រីដ៏ល្បីពាសពេញពីភពលោក Taylor Swift និងអ្នកលេងបាល់អោប Travis Kelce ក្រោយពេលដែលអ្នកទាំងពីរតែងតែបង្ហាញភាពផ្អែមល្ហែម មិនមានការបិទបាំងកន្លងមក។

ហើយថ្មីៗនេះ គេបានសង្កេតឃើញ Taylor Swift និង Travis Kelce បានដឹកដៃគ្នាទៅផ្អែមល្ហែមដល់ឆ្នេរខ្សាច់តែម្តង ដូចជាគេងហាលថ្ងៃជាមួយគ្នា និងថើបគ្នាជាដើម។ ក្នុងនោះ Taylor បានស្លៀកឈុតហែលទឹកពណ៌លឿង ខណៈដែល Travis ពាក់ខោខ្លីពណ៌ផ្ទៃមេឃ បញ្ចេញល្វែកលើ។

ភ្លាមៗនៅពេលដែលរូបភាពរបស់អ្នកទាំងពីរ បានបង្ហាញនៅលើបណ្តាញសង្គម អ្នកគាំទ្រជាច្រើនបានបង្ហាញការសប្បាយចិត្តព្រោះតែឃើញ Taylor បានចំណាយពេលវេលាសម្រាករបស់នាង យ៉ាងមានក្តីសុខបែបនេះ ជាមួយនឹងគូស្នេហ៍។

គួររំលឹកផងដែរថា កន្លងមកគូស្នេហ៍មួយគូរនេះតែងតែ បង្ហាញភាពស្និទ្ធស្នាល និងការគាំទ្រគ្នាទៅវិញទៅមក ដូចជា Travis ទៅចូលរួមការប្រគុំតន្រ្តី The Eras Tour Taylor ហើយ Taylor ក៏ធ្លាប់ទៅលើកទឹកចិត្តដល់ Travis ដល់ក្នុងទីលានប្រកួតផងដែរ។

ប្រភព៖ dailymail

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង