នៅល្ងាចថ្ងៃទី 18 ខែធ្នូ Pagesix បានរាយការណ៍ថា Taylor Swift ត្រូវបានប្រទះឃើញនៅកីឡាដ្ឋាន Gillette រដ្ឋ Massachusetts សហរដ្ឋអាមេរិក ដើម្បីលើកទឹកចិត្តមិត្តប្រុសរបស់នាង គឺកីឡាករបាល់ទាត់ Travis Kelce ក្នុងការប្រកួតជាមួយក្លឹប New England Patriots ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅពេលដែល Taylor បង្ហាញមុខលើកញ្ចក់ទូរទស្សន៍ដ៏ធំ ទស្សនិកជនជាច្រើនស្រាប់តែស្រែកហ៊ោដោយភាពភ្ញាក់ផ្អើល ហើយភ្លាមៗរឿងមួយនេះ ក៏បានក្លាយជាប្រធានបទក្តៅគគុក នៅក្នុងបណ្ដាញសង្គម។

គួររំលឹកផងដែរថា Taylor Swift និង Travis Kelce ចាប់ផ្តើមទាក់ទងគ្នាកាលពីប៉ុន្មានខែមុន ដោយនៅល្ងាចថ្ងៃទី 14 ខែតុលា កន្លងទៅ គូស្នេហ៍មួយគូនេះត្រូវបានគេប្រទះឃើញ កាន់ដៃគ្នាយ៉ាងស្និទ្ធស្នាលនៅតាមដងផ្លូវនៃទីក្រុងញូវយ៉ក ប៉ុន្មានម៉ោងមុនពេលពួកគេបង្ហាញខ្លួនក្នុងកម្មវិធី Saturday Night Live ។


ប្រភព៖ kenh14
បញ្ចេញមតិយោបល់