ស្អាតអីស្អាតយ៉ាងនេះ គ្រប់គ្នាកំពុងស្រឡាំងកាំង ជាមួយនឹងចង្កេះដ៏តូចរបស់ Jennie

News-&-Entertainment-

ថ្មីៗនេះ ក្រុម BLACKPINK បានសម្តែងនៅទីក្រុង LA សម្រាប់ការប្រគុំតន្ត្រី Born Pink ដែលក្រុមទាំងមូលបង្ហាញភាពស្រស់ស្អាតទាក់ទាញរបស់ខ្លួន ជាមួយនឹងរូបរាងដ៏ល្អឥតខ្ចោះ និងការសម្តែងយ៉ាងមិនគួរឲ្យជឿនៅលើឆាក។

ក្នុងនោះ Jennie ក៏បានទាក់ទាញអ្នកគ្រប់គ្នាម្តងទៀត ​ជាមួយនឹង​សមត្ថភាព​សម្តែង​ដ៏​គួរឲ្យ​ចាប់អារម្មណ៍​របស់​នាង មិនតែប៉ុណ្ណោះ រូបរាងដ៏ល្អឥតខ្ចោះរបស់តារាស្រីរូបនេះ ក៏គួរឲ្យភ្ញាក់ផ្អើលផងដែរ។

យ៉ាង​ណា​មិញ នាង​ពិត​ជា​បាន​ធ្វើឲ្យ​អ្នក​គាំទ្រ​ស្រឡាំងកាំង ​ពេល Jennie ​បញ្ចេញ​ពោះដ៏តូច និងរាបស្មើ​របស់​នាង ក្នុងឈុតអាវខើច និងសំពត់ខ្លី បន្ថែមពីនេះ នាង​ក៏​បាន​បង្ហាញ​ក្បាលពោះ​រាបស្មើ​ក្នុង​រូបថត Instagram ថ្មីៗ​របស់​នាង​ផងដែរ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង