ហេតុផលទាំង ៤ យ៉ាង ដែលអ្នកគួរតែពិចារណា មុនពេលសម្រេចចិត្តចិញ្ចឹមកូនឆ្កែ

Vachana-Website-News-Entertainment-Ad-1

កូនឆ្កែត្រូវបានដឹងថា ជាសត្វតូចៗ គួរអោយស្រលាញ់ លេងសើច ជួយបំបាត់ទុកកង្វល់ ដែលអ្នកអាចយកតាមខ្លួនគ្រប់ទីកន្លែងបាន។ ប៉ុន្តែមានការសម្រេចចិត្តជាច្រើនដែលត្រូវធ្វើ និងកត្តាមួយចំនួនដែលត្រូវពិចារណា មុនពេលអ្នកសម្រេចចិត្តនាំយកកូនឆ្កែមកចិញ្ចឹមនៅផ្ទះ។ ហើយនេះជាហេតុផល៤ យ៉ាងដែលអ្នកត្រូវដឹងផងដែរ៖

១. ហេតុផលអ្វីដែលអ្នកចង់ចិញ្ចឹមកូនឆ្កែ

សួរសំណួរនេះទៅកាន់ខ្លួនរបស់អ្នក ថាអ្នកពិតជាចង់ចិញ្ចឹមកូនឆ្កែមែនឬយ៉ាងណា? មិនថា ហេតុផលអ្វីក៏ដោយ នៅកូនឆ្កែធំឡើង ហើយអាចរស់នៅជាមួយអ្នក និងគ្រួសាររបស់អ្នកបានពី 10 ទៅ 15 ឆ្នាំ សត្វឆ្កែខ្លះអាចរស់នៅបានយូរជាងនេះទៅទៀត។ ដូចនេះ កូនឆ្កែតូចដ៏គួរឱ្យស្រលាញ់មួយក្បាល នឹងក្លាយជាសមាជិកនៃគ្រួសាររបស់អ្នក ហើយត្រូវប្រាកដថាអ្នក អាចឆ្លងកាត់ពេលវេលាអាក្រក់នៅពេលដែលបាត់បង់វា។

២. តើអ្នកអាចផ្គត់ផ្គង់លើចំណីកូនឆ្កែបានដែរឬទេ

ការចិញ្ចឹម កូនឆ្កែមួយត្រូវចំណាយលុយជាច្រើនសម្រាប់ចំណីអាហារបស់វា ជាពិសេសកូនឆ្កែប្រភេទ cute cute មិនត្រូវឲ្យញ៉ាំអ្វីតែផ្តាស់បានទេ ថែមទាំងអាចចំណាយលើ ថ្នាំ វ៉ាក់សាំង និង ផ្ទះ របស់លេង ការថែទាំដល់ល្អប្រសើរផងដែរ។ ដូចនេះតើអ្នកអាចនិងមានដើមទុនប៉ុន្មានសម្រាប់ចិញ្ចឹមកូនឆ្កែមួយ ត្រូវគិតឲ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តទិញកូនឆ្កែមកចិញ្ចឹម។

៣. តើអ្នកមានពេលមើលថែ និង លេងជាមួយវាដែរឬទេ

ចំណុចនេះអ្នកត្រូវគិតឲ្យច្បាស់ ព្រោះបើសិនជាអ្នកជាមនុស្សរវល់ច្រើន មិនសូវមានពេលនោះទេ ដាច់ខាតកុំទិញកូនឆ្កែមកចិញ្ចឹម ព្រោះកូនឆ្កែអាចជាសត្វតូចមួយដែលមានតម្រូវការខ្លាំង ហើយអ្នកមិនអាចគ្រាន់តែព្រងើយកន្តើយដាក់ ពួកវានៅពេលដែលអ្នករវល់ ឬមានអារម្មណ៍នឿយហត់នោះទេ។ លើសពីនេះទៀត អ្នកត្រូវតែផ្តល់អាហារឲ្យទៀងទាត់សម្រាប់ពួកវា  និង មើលថែទាំកូនឆ្កែទាំងនោះ ទាំងផ្លូវចិត្ត និងរាងកាយ ព្រមទាំងផ្តល់ឱ្យពួកវានូវសេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ជារៀងរាល់ថ្ងៃ។

៤.  បរិយាកាសជុំវិញផ្ទះរបស់អ្នក

តើបរិយាកាសក្នុងផ្ទះរបស់អ្នកសាកសមនឹងកូនឆ្កែដែលអ្នកចង់យកចិញ្ចឹមដែរឬទេ? ប្រសិនបើអ្នករស់នៅក្នុងផ្ទះល្វែងតូចមួយ ហើយចិញ្ចឹមឆ្កែធំជាងមិនមែនជាជម្រើសល្អទេ ហើយសូម្បីតែ កូនឆ្កែតូចៗមួយចំនួនដូចជា terriers ប្រហែលមិនសប្បាយចិត្តខ្លះដែរ ក្នុងការរស់នៅកន្លែងតូចៗបែបនេះ ដែរ។ ម្យ៉ាងទៀតTerriers គឺជា សត្វឆ្កែតូចៗ ដែលសកម្មខ្លាំងណាស់ និង រត់លេងជាប្រចាំ និង មានឆ្កែធំៗមួយចំនួនដែលអាចទប់ទល់នឹងការដេកនៅលើសាឡុងក្នុងផ្ទះរបស់អ្នកពេញមួយថ្ងៃ ហេតុនេះហើយអ្នកត្រូវគិតអំពីរឿងនេះដោយប្រុងប្រយ័ត្ន ហើយជ្រើសរើសពូជដែលសក្តិសមនឹងរបៀបរស់នៅរបស់អ្នក និង ត្រូវជាមួយបរិយាកាសក្នុងផ្ទះរបស់អ្នកផងដែរ។

ចំណុចទាំងអស់នេះ សុទ្ធតែជាអ្វីដែលអ្នកត្រូវគិតគូរមុនពេលចង់ចិញ្ចឹមកូនឆ្កែមួយ ព្រោះមិនមែនជារឿងដែលងាយស្រួលឡើយដែលអ្នកគ្រាន់តែចង់បាននោះទេ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង