ហេតុផលនៅពីក្រោយការលែងលះរបស់ Michelle Yeoh ជាមួយស្វាមីដំបូងរបស់ខ្លួន

Vachana-Website-News-LUMEN-Ad-1

Michelle ជាតារាសម្តែងស្រីម្នាក់ ដែលប្រឡូកវិស័យខ្សែរភាពយន្តអស់ជាច្រើនឆ្នាំមកហើយ និងឆ្លងកាត់ឧបសគ្គក៏មិនតិចដែរ។ លើសពីនេះ តារាស្រី វ័យ ៦១ឆ្នាំ រូបនេះ កាល​ពី​ឆ្នាំ​មុន បាន​ឈ្នះ​ពាន​តារា​សម្ដែង​ស្រី​ល្អ​បំផុត​ក្នុង​កម្មវិធី និង​បាន​រៀបការ​ជាមួយ​នឹង ​Jean Todt ដែលបានភ្លជាប់ពាក្យអស់រយៈពេល ១៩ឆ្នាំហើយ។

ថ្មីៗនេះ Michelle បានទទួលយកបទសម្ភាសន៍មួយរបស់ Gwyneth Paltrow ហើយចែករំលែកបន្ថែមអំពីរឿងរ៉ាវខ្លះៗ និង បង្ហាញពីមូលហេតុដែលនាង និង អតីតស្វាមីរបស់នាងឈានដល់ការលែងលះ។  ជាមួយគ្នានេះដែរ Michelle បានរៀបការជាមួយអ្នកជំនួញហុងកុង Dickson Poon ពីឆ្នាំ 1988 ដល់ឆ្នាំ 1992 ។

អ្វីដែលលើសពីការស្មាននោះគឺ នាងមិនអាចមានតុល្យភាពរវាងការងារ និងអាពាហ៍ពិពាហ៍ក្នុងពេលដំណាលគ្នានោះទេ ដូច្នេះនាងចង់ផ្តល់អាទិភាពដល់គ្រួសារជាមុនសិន ទើបសម្រេចចិត្តបញ្ឈប់អាជីពថតរបស់នាងក្នុងអំឡុងពេលនោះ។

បន្ថែមពីនេះ Michelle បាន​ប្រាប់​ថា៖ «ខ្ញុំ​អាច​រើស​បាន​តែ​មួយ ហើយ​ខ្ញុំ​ពិត​ជា​ចង់​បាន​ជីវិត​គ្រួសារ ដែលកក់ក្តៅមួយ​ពិត​ប្រាកដមែន» ហើយនោះមិនមែនដោយសារតែ​ប្តី​របស់​ខ្ញុំដាក់​សម្ពាធ​ឱ្យខ្ញុំដូច្នេះ​ទេ”។

លើសពីនេះ ទោះបីជាស្រលាញ់គ្នា១០ឆ្នាំក៏ដោយ ក៏ Michelle និង Dickson បានយល់ព្រមលែងលះគ្នាយ៉ាងសោកស្ដាយ ព្រោះពួកគេមិនអាចមានកូនបានឡើយ ទោះបីនាង​បាន​សាកល្បង​វិធី​ជាច្រើនក៏ដោយ​។ មិនតែប៉ុណ្ណោះ ទោះបីជា Dickson ស្រលាញ់ Michelle ខ្លាំង ប៉ុន្តែគាត់ត្រូវការកូនប្រុសម្នាក់ ដើម្បីអាចទទួលមរតកជំនួញរបស់គាត់។

នាងបាននិយាយបន្ថែមថា “អតីតស្វាមីរបស់ខ្ញុំត្រូវការអ្នកស្នងមរតក ហើយនេះមិនមែនជាអ្វីដែលស្នេហាអាចយកឈ្នះបាននោះទេ។ គិតត្រឡប់មកវិញ ខ្ញុំគិតថាវាជារឿងលែងលះ គឺជាវិធីមួយដែលល្អសម្រាប់ខ្ញុំ ទោះបីយើង​បាន​ស្រឡាញ់​គ្នា​ហើយ ប៉ុន្តែ​ទំនាក់ទំនង​របស់​យើង​នឹង​មិន​ស្ថិតស្ថេរ​ឡើយ ប្រសិន​បើ​យើង​បន្ត​បង្ខំ​អ្វី​ៗដែលមិនអាចទៅរួច»។

ទាំងនេះហើយ គឺជាហេតុផលដែលធ្វើឲ្យនាងបានលែងលះជាមួយស្វាមីមុន ហើយចាប់ផ្តើមផ្តោតលើការងារវិញ ក្រោយមកនៅក្នុងឆ្នាំ ២០០៤ Michelle ចាប់ផ្តើមណាត់ជួបជាមួយអតីតនាយកប្រតិបត្តិ Ferrari លោក Jean Todt ។

ចុងក្រោយ គូស្នេហ៍នេះបានភ្ជាប់ពាក្យអស់រយៈពេល 19 ឆ្នាំមុនពេលរៀបការនៅខែកក្កដាឆ្នាំ 2023 នៅប្រទេសស្វីស។

ប្រភព ៖ Jaynesstar.com

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង