ហ្វេនជូនពរឲ្យ Karina ឆាប់ជា ក្រោយនាងមិនអាចចូលរួមការប្រគុំតន្ត្រី ដោយសារបញ្ហាសុខភាព

Entertainments-LUMEN

នៅ​រសៀល​ថ្ងៃ​ទី 28 ខែ​កក្កដា កន្លងទៅ ផលិត​កម្ម SM Entertainment បាន​ប្រកាស​ជា​ផ្លូវ​ការ​ អំពី​ស្ថានភាព​របស់ Karin នៅ​លើ​គណនី​បណ្ដាញ​សង្គម​របស់ aespa។

ក្នុងនោះផលិតកម្មបានចែករំលែកថា ការសម្តែងរបស់ពួកគេ ‘2024 aespa LIVE TOUR -SYNK : PARALLEL LINE – in Japan’ ដែលគ្រោងធ្វើនៅថ្ងៃទី 28 ខែកក្កដានៅ Asue Arena Osaka សមាជិក aespa Karina នឹងអវត្តមានពីការសម្តែង ដោយសារហេតុផលសុខភាព បន្ទាប់ពីការពិនិត្យរបស់វេជ្ជបណ្ឌិតបន្ទាប់ពីការហាត់សម។

បន្ថែមពីនេះ ផលិតកម្មក៏បានសូមអភ័យទោសចំពោះភាពរអាក់រអួល ដែលកើតឡើងចំពោះអ្នកដែលបានគាំទ្រ aespa និង Karina ហើយទន្ទឹងរង់ចាំទស្សនាកម្មវិធីនេះផងដែរ។ យ៉ាងណាមិញ ការសម្តែងនោះនឹងធ្វើឡើងជាមួយសមាជិកបីនាក់ គឺ Winter, Giselle និង Ningning។

ក្រោយមក នៅក្រោមការប្រកាសនេះ ក៏មានអ្នកគាំទ្រជាច្រើន បាននាំគ្នាបង្ហាញពីភាពព្រួយបារម្ភរបស់ពួកគេ និងជូនពរឲ្យតារាស្រីរូបនេះឆាប់ជាសះស្បើយ។

ប្រភព៖ Koreaboo

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង