ហ្វេនទាំងប្តីទាំងប្រពន្ធ! គូស្នេហ៍មួយគូនេះយកត្រាប់តាមរឿង Lovely Runner ថ្ងៃរៀបការកំពុងល្បីខ្លាំង

Entertainments-LUMEN

គូស្នេហ៍ជនជាតិកូរ៉េមួយគូ កំពុងទទួលបានការចាប់អារម្មណ៍ សម្រាប់អាពាហ៍ពិពាហ៍ដ៏ស្រស់ស្អាតរបស់ពួកគេ ដែលត្រូវបានបំផុសគំនិតដោយ K-Drama Lovely Runner របស់ទូរទស្សន៍ tvN (ត្រូវបានគេស្គាល់ផងដែរថាជា Runaway with Sun-jae on Piggyback) ។

ខណៈពេលដែល Lovely Runner បានបញ្ចប់ជាមួយនឹងពិធីមង្គលការ ដ៏គួរឱ្យស្រឡាញ់សម្រាប់ Im Sol និង Ryu Sun Jae នៅក្នុងវគ្គផ្តាច់ព្រ័ត្រ អ្នកបង្កើតមាតិកា hyemi나는혜미다 និងស្វាមីរបស់នាង ក៏មានពិធីមង្គលការតែមួយគត់របស់ពួកគេ ដែលត្រូវបានបំផុសគំនិតដោយ K-Drama នេះ។

ផ្តើមមក កូនកំលោះបានច្រៀងបទ OST “Sudden Shower” ធ្វើឱ្យកូនក្រមុំរបស់គាត់មានភាពសប្បាយរីករាយ។ ការ​សម្តែង​បាន​បញ្ចប់​ដោយ​គាត់​ទាញ​ឆ័ត្រ​ពណ៌​លឿង​ចេញ​មកដាក់ពី​លើ​នាង ខណៈ​ដែល​នាងកាន់ LighStick ហើយភ្លាមៗវីដេអូនេះទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយ​មាន​ការ​មើល​ជាង 1 លាន​ដង ​នៅ​លើ Instagram ដែលវា​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ YouTube, X ជាដើម។

ប្រភព៖ Koreaboo

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង