ហ្វេនប្រទះឃើញ Kathryn និង Daniel ស្និទ្ធស្នាលម្តងទៀត ក្រោយបែកបាក់គ្នា

News-&-Entertainment-

កាលពីថ្ងៃទី 14 ខែធ្នូ កន្លងទៅ កម្មវិធីពានរង្វាន់ Asia Artist Awards (AAAs) ឆ្នាំ 2023 បានធ្វើឡើងនៅប្រទេសហ្វីលីពីន ដោយបានប្រារព្ធខួបមួយឆ្នាំនៃតន្ត្រី និងការកម្សាន្ត។ ក្នុងនោះតារា​ហ្វីលីពីន​ជា​ច្រើន ​បាន​ចូល​រួម ​រួម​ទាំង​តារា​សម្ដែង Kathryn Bernardo និង​តារា​សម្ដែង Daniel Padilla ផងដែរ។

យ៉ាងណាមិញ មួយរយៈមុន Kathryn Bernardo និង Daniel Padilla ដែលត្រូវបានគេដឹងថា បានទាក់ទងគ្នាអស់រយៈពេល 11 ឆ្នាំ បានបែកបាក់គ្នា បន្ទាប់ពី Bernardo ក្រោយមកបានបញ្ជាក់រឿងនេះ នៅថ្ងៃទី 30 ខែវិច្ឆិកា ធ្វើឲ្យការបែកបាក់ KathNiel បានក្លាយជាប្រធានបទក្តៅគគុក នៅលើអ៊ីនធើណែតយ៉ាងឆាប់រហ័ស។

តែកាលពីម្សិលមិញនេះ កម្មវិធី AAAs បានកា្លយជាការបង្ហាញមុខជាសាធារណៈលើកទីពីរ របស់អតីតគូស្នេហ៍ចាប់តាំងពីការបែកបាក់របស់ពួកគេ ហើយអ្នកគាំទ្រពិតជាអរគុណដែលបានឃើញអ្នកទាំងពីរនៅជាមួយគ្នាម្តងទៀត ទោះបីជាយ៉ាងណាក៏ដោយ ទំនាក់ទំនងក្រៅឆាករវាងអ្នកទាំងពីរ បានផ្ទុះឡើងជាបន្តបន្ទាប់ ខណៈពេលដែល ទស្សនិកជនបានឃើញ Padilla កំពុងដើរទៅរក Bernardo ដែលអង្គុយម្នាក់ឯង ហើយបន្ទាប់មក លោកបានអង្គុយនៅជិតនាង ថែមទាំងពាក់អាវធំឲ្យនាងថែមទៀត ក៏មានវីដេអូឃ្លីបមួយទៀតដែលគេមើលឃើញថា Padilla ដើរដាក់ដៃរបស់លោកនៅលើស្មារបស់ Bernardo ផងដែរ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង