ហ្វេនរកឃើញភស្តុតាង Byeon Woo Seok ណាត់ជួបជាមួយ Influencer ល្បី ទាក់ទងគ្នាតាំងពី 2022

Entertainments-LUMEN

តារាសម្តែង Byeon Woo Seok កំពុងតែមានការកើនឡើងនូវប្រជាប្រិយភាព តាម​រយៈ​រឿង Lovely Runner របស់​លោក ​ទទួល​បាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង ដោយ​លក់​សំបុត្រ​ជួប​អ្នក​គាំទ្រដាច់អស់ពីស្តុក។ ហើយថ្មីៗ​នេះ​ លោកក៏​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ពាក្យ​ចចាមអារ៉ាម​ថា​ មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​អ្នក ​មាន​ឥទ្ធិពល​កូរ៉េ​ម្នាក់ ដោយអ្នក​និយម​លេង​អ៊ីនធើណែត​បាន​រក​ឃើញ​ភស្តុតាង ​ដើម្បី​ចោទ​លោកថាបាន​ណាត់​ជួប​តារា​ម៉ូដែល​ឯករាជ្យម្នាក់របស់​កូរ៉េ ​និង​តារា​បណ្ដាញ​សង្គម​ Stephanie។

ប៉ុន្មានឆ្នាំចុងក្រោយនេះ Byeon Woo Seok បានធ្វើដំណើរកម្សាន្តជាមួយមិត្តភក្តិរបស់គាត់។ ហើយអ្នក​លេង​អ៊ីនធើណែត​ដែល​មាន​ភ្នែក​ឥន្ទ្រី ​បាន​ប្រទះ​ឃើញ​ក្មេង​ស្រី​ម្នាក់​ឆ្លុះ​តាម​បង្អួច ​ក្នុង​រូបថត​មិត្តភ័ក្ដិ​របស់​ Woo Seok ហើយពួកគេបានកំណត់អត្តសញ្ញាណ នាងថាជា Stephanie ។ ម៉្យាងហាក់​ដូច​ជា​ពួក​គេ​ត្រូវ​បាន​គេ​ចោទ​ថា​បាន​ណាត់​ជួបគ្នា ​មួយ​រយៈ​មក​ហើយ។ នៅក្នុង Instagram Story ដែលបង្ហោះដោយ Byeon Woo Seok ក្នុងឆ្នាំ 2022 គាត់បានទៅលេងហាងកាហ្វេមួយឈ្មោះថា Pacino។ នៅ​ថ្ងៃ​ដដែល​នោះ Stephanie ក៏​បង្ហោះ​រូប​ថត​ពី​ហាង​កាហ្វេ​ដូច​គ្នា។

វាហាក់បីដូចជាហាងកាហ្វេ ត្រូវបានគ្រប់គ្រងដោយអ្នកស្គាល់គ្នា។ នៅក្នុងរូបថតដែលបង្ហោះដោយម្ចាស់ហាងកាហ្វេ Stephanie កំពុងអង្គុយនៅតុ ចំណែក Byeon Woo Seok ក៏បាន Like រូបថតដែលនាងបង្ហោះផងដែរ។

វា​អាច​ថា​បុគ្គលិក​ទូរទស្សន៍ Jo Se Ho គឺជា​អ្នក​ភ្ជាប់​ទំនាក់ទំនង​រវាង​អ្នក​ទាំង​ពីរ ព្រោះ Stephanie បាន​ដាក់​ tag ​គាត់​ក្នុង​រូបថត​របស់​នាង​នៅ​ហាង​កាហ្វេ។ ឆ្កែរបស់នាងក៏ត្រូវបានគេប្រទះឃើញនៅក្នុងទំ Instagram របស់ Jo Se Ho ផងដែរ។

បន្ថែមពីនេះ Stephanie ក៏បាន Follow Byeon Woo Seok និងមិត្តភ័ក្តិតារាសម្តែងមួយចំនួនរបស់គាត់ រួមទាំង Choi Hyun Wook និង Kim Hyun Jin ផងដែរ។

អ្វី​ដែល​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ជឿជាក់​នោះ​គឺ ​ចំនួន​រូបថត​ដែល​ថត​នៅ​ទីតាំង​ស្រដៀង​គ្នា ​នៅ​លើ Instagram របស់​អ្នក​ទាំង​ពីរ។

ទោះបីជាកាលបរិច្ឆេទមិនស្រដៀងគ្នា សម្រាប់រូបថតមួយចំនួន ប៉ុន្តែពួកគេប្រាកដជាថតនៅកន្លែងតែមួយ។

មាន​ឱកាស​មួយ Stephanie បាន​បង្ហោះ​ Instagram Story អំពី​ផ្លែ​ប៉េស និង​ផ្លែ​ឪឡឹក។

គេ​បាន​រក​ឃើញ​ថា Byeon Woo Seok បាន​និយាយ​អំពី​ការ​ចង់​ញ៉ាំ​ឪឡឹក និង​ផ្លែ​ប៉េស​នៅ​លើ Weverse DM របស់​គាត់ដូចគ្នា។

ហើយនៅថ្ងៃទី 30 ខែមេសា ឆ្នាំ 2022 អ្នកទាំងពីរបានបង្ហោះរូបថតផ្កាលឿង និងបៃតង។

ពួកគេក៏បានបង្ហោះរូបថតនៅឯកន្លែងហាត់ប្រាណដូចគ្នាដែរ។

ពួកគេទាំងពីរបានទៅ Jeju ក្នុងខែកុម្ភៈ ហើយបានបង្ហោះអំពីវា ក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយមក។

Pacino ហាក់ដូចជាប្រធានបទដដែលៗនៅក្នុងការបង្ហោះ Instagram របស់ពួកគេ។ ពួកគេភាគច្រើននឹងត្រូវបង្ហោះនៅថ្ងៃតែមួយ។

ពួកគេក៏បានទៅលេងហាងកាហ្វេដូចគ្នា ហើយបង្ហោះរូបថតស្រដៀងគ្នា។

ខណៈពេលដែលមនុស្សជាច្រើន សង្ស័យថាអ្នកទាំងពីរមានទំនាក់ទំនងគ្នាខ្លះៗ ប៉ុន្តែអ្នកផ្សេងទៀតគិតថា តើនេះជាចេតនារបស់ Stephanie ឬយ៉ាងណា។

គួររំលឹកផងដែរថា ភ្នាក់ងារ​របស់ Byeon Woo Seok នៅ​មិន​ទាន់​និយាយ​អ្វី​នៅ​ឡើយ​ទេ។

ប្រភព៖ Koreaboo

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង